ពលរដ្ឋ​ក្រីក្រ ជនពិការ និងជនចាស់ជរា​ចំនួន ៧០គ្រួសារ នៅ​ស្រុក​អូររាំង ដែល​រង​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ ទទួលបាន​អំណោយ​សង្គ្រោះបន្ទាន់​ពី​អាជ្ញាធរខេត្ត​មណ្ឌលគិរី

មណ្ឌលគិរី៖ ដោយ​មើលឃើញ​ពី​ជីវភាព​ខ្វះខាត​របស់​ប្រជាពលរដ្ឋ​មួយចំនួន ក្នុងស្រុក​អូររាំង ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ-១៩ នា​ព្រឹក​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ​លោក​មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំងបី ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ស្រុក បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ផ្តល់ជូន​តាមរយៈ​មន្ទី​រ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តមណ្ឌលគិរី ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ក្មេង​កំព្រា ស្ត្រី​មេម៉ាយ ជនពិការ និង​ជន​ចាស់ជរា​ចំនួន ៧០គ្រួសារ នៅក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី។

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​និច្ចកាល​សម្តេច តែងតែ​គិតគូរ​យកចិត្តទុកដាក់​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត កុមារកំព្រា ស្ត្រី​មេម៉ាយ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង ជាក់ស្តែង ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​នាពេលនេះ ទទួលបាន​អំណោយ​សង្គ្រោះបន្ទាន់ ក្នុង​ការជួយ​ដោះស្រាយ​ដល់​ជីវភាព​រស់នៅ​បាន​មួយ​រយៈពេល​ផងដែរ។

ឯកឧត្តម បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវខិតខំ​ចិញ្ចឹមសត្វ និង​ដាំ​ដុះ​ដំណាំ​រួមផ្សំផ្សេងៗបន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ជីវភាព​រស់នៅ​មាន​លក្ខ​ណៈ​សមរម្យ ម្យ៉ាងទៀត ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ថែរក្សា ការពារ​ធនធានធម្មជាតិ ឲ្យ​បាន​គង់វង្ស​ទុក​សម្រាប​កូនចៅ​ជំនាន់​ក្រោយ ចៀសវាង មានការ​ចូលទៅ​កាន់កា​ប់ ឫ​ទន្ទ្រាន​យក​ដី​រដ្ឋ ធ្វើជា​កម្មសិទ្ធិ អាច​ប្រឈម​នឹង​ផ្លូវច្បាប់។ បន្ថែម​លើស​នេះ ឯកឧត្តម បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ជ​ប់​ខ្ជួន​លើ​វិធានការ ៣ការពារ និង ៣កុំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ។

តាម​ការបញ្ជាក់​របស់​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត បាន​ឲ្យ​ដឹងថា សម្ភារ​ដែល​ផ្តល់ជូន​គ្រួសារ​ខ្វះខាត​ចំនួន ៧០គ្រួសារ នៅក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង​នាពេលនេះ រួមមាន ដោយ​ក្នុង ១គ្រួសារ ទទួលបាន​អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ប្រេងឆា ១លីត្រ និង​ម៉ាស់ ១ដុំ៕

ប្រភព៖ រដ្ឋបាលខេត្ត​មណ្ឌលគិរី

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *