សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក-អាស៊ាន  តាម​ប្រព័ន្ធ​សន្និសីទ​វីដេអូ

ភ្នំពេញ៖ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​សុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក-អាស៊ាន តាម​ប្រព័ន្ធ​សន្និសីទ​វីដេអូ ដោយមាន​ការចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផងដែរ៕