សៀមរាប៖ រដ្ឋបាលខេត្តទុករយៈពេល ១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្ស នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។


ក្នុងគោលបំណងឱ្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ អាចប្រព្រឹត្តទៅបានដោយរលូន និង សម្រេចតាមផែនការ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋសហការរុះរើសំណង់របស់ខ្លួនដោយខ្លួនឯង ក្នុងរយៈពេល ១០ ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ជាកំហិត ហើយមន្ត្រីជំនាញនឹងចុះសហការវាស់វែងជូននិងប្អូនប្រជាប ប្រជាពលរដ្ឋឡើយ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មការអន្តរក្រសួងសូមថ្លែងអំណរគុណចំពោះរាល់ស្មារតីចូលរួម ដើម្បីអនុវត្តការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ឱ្យប្រព្រឹត្តទៅបានរលូនស្របតាមផែនការ និងទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរថា គម្រោង ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ចំនួន៣៨ខ្សែ នៅ ក្រុង សៀមរាប ខេត្តសៀមរាប ដែលជា កញ្ចប់ ថវិកាជាតិ ចំនួន ១៥០លាន ដុល្លារ អាច នឹង បើក ការដ្ឋាន ស្ថាបនា នៅ ពាក់កណ្ដាល ខែវិច្ឆិកា ខាងមុខនេះ ហើយ គ្រោង នឹង បញ្ចប់ នៅ ឆ្នាំ ២០២១ ៕
1 Comment