សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អាជ្ញាធរ​ខេត្តកោះកុង ដឹកនាំ​ក្រុមការងារ​ប្រគល់​នូវ​លិខិតអនុញ្ញាត​រប​ស់​រដ្ឋបាលខេត្ត​ស្តីពី​ការដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​នៅ​តំបន់​វិស្សមកាល​តារា​សាគរ​ស្ថិតនៅ​ក្នុងស្រុក​គី​រី​សាគរ

កោះកុង៖ លោក ទូ សាវុធ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត តំណាង​លោកជំទាវ មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​ដឹកនាំ​ក្រុមការងារ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ប្រគល់​នូវ​លិខិតអនុញ្ញាត​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​ក្នុង​បរិវេណ​តំបន់​វិស្សមកាល​តារា​សាគរ(ក្រុមហ៊ុន យូ ញៀន) ស្ថិតក្នុង​ស្រុក​គី​រី​សាគរ ជូន​ដល់​ក្រុមហ៊ុន​យូ​ញៀន។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោក ទូ សាវុធ អភិបាលរង​ខេត្ត បាន​បន្ត​ស្នើសុំ​ដល់​ក្រុមហ៊ុន ឱ្យ​យកចិត្តទុកដាក់ ក្នុងការ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ វិធានការ បី កុំ និង បី ការពារ របស់​រាជរដ្ឋាភិបាល និង​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​សូម​ក្រុមហ៊ុន រក​ទីតាំង​មួយកន្លែង​សម្រាប់​ការដាក់​ខ្លួន​ដោយឡែក​រយៈពេល ១៤ ថ្ងៃ សម្រាប់​បុគ្គលិក​ចូលមក​ថ្មី។ កន្លងមក​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន ដែល​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អ ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ព្រមទាំង​ចូលរួមចំណែក និង​យកចិត្តទុកដាក់​ផ្តល់ព័ត៌មាន​ជាប្រចាំ ជាមួយ​មន្ត្រី​សុខាភិបាល រហូត​អ្នកមាន​វិជ្ជមាន​កូ​វីដ បានជា​សះស្បើយ​ទាំងអស់៕

#អរគុណសន្តិភាព