អគ្គ​កុងស៊ុល​ចិន​ប្រចាំខេត្ត​សៀម​រា បាន​នាំយក​អំណោយ​ជា​ម៉ាស់​និង​ម៉ាស៊ីន​បាញ់​កម្តៅ​ប្រគល់ជូន​រដ្ឋបាល​ខេត្តសៀមរាប

សៀម​រា៖ លោក Liu Zhijie ប្រធាន​អគ្គ​កុងស៊ុល​ចិន​ប្រចាំខេត្ត​សៀមរាប បាន​នាំ​អំណោយ​ជា​ម៉ាស់​ចំនួន ២ម៉ឺន​ម៉ាស់ និង ម៉ាស៊ីន​បាញ់​កម្តៅ​ចំនួន ២០គ្រឿង ក្នុង​គោលបំណង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ជាពិសេស​រដ្ឋបាលខេត្ត​សៀមរាប ដើម្បី​យកទៅ​ផ្តល់ជូន​ពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ពលរដ្ឋ​ខ្វះ​ខាត់​នៅក្នុង​អំឡុង​ពេលធ្វើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ១៩ នៅក្នុង​ខេត្តសៀមរាប ក្រោម​វត្តមាន​របស់លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង​លោក សុខ ថុល នាយក​រដ្ឋបាលខេត្ត នៅ​រដ្ឋបាល​ខេត្តសៀមរាប ។

លោក ពិន ប្រាកដ បាន​បញ្ជាក់ថា បញ្ហា​ការប្រយុទ្ធប្រឆាំង និង​ការបង្ការ​ទប់ស្កាត់​ជម្ងឺ​កូ​វីដ-១៩ គឺជា​បញ្ហា​រួម​របស់​យើងទាំងអស់គ្នា មិនមែនជា​បញ្ហា​របស់​បុគ្គល​ណា​ម្នាក់​ឡើយ ទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ​ទូទៅ ត្រូវតែ​ចូលរួម​បង្ការ​ទប់ស្កាត់​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ​នេះ ព្រោះ​បច្ចុប្បន្ននេះ​ជម្ងឺ​នេះ​បាន​នឹង​កំពុង​បន្ត​តាម​យាយី​ដល់​សុខភាព​របស់​មនុស្ស​នៅ​ទូទាំង​ពិភពលោក​នៅឡើយ ដូច្នេះ​ត្រូវគោរព​ប្រតិបត្តិ​ឲ្យ​ខាងតែបាន​នូវ​វិធានការ ៣កុំ ៣ការពារ របស់​ប្រមុខ​រាជរដ្ឋាភិបាល ។

លោក បានបង្ហាញ​ទៀតថា បច្ចុប្បន្ន​រដ្ឋបាលខេត្ត​សៀមរាប បាន​នឹង​កំពុង​យកចិត្តទុកដាក់​អនុវត្ត​វិធាន​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជម្ងឺ​កូ​វីដ- ១៩ ចូលដល់​សហគមន៍ តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​ក្រសួងមហាផ្ទៃ​បាន​យ៉ាង​ល្អប្រសើរ ។ ជាក់ស្តែង​ក្រៅពី​ការរៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅតាម​បណ្តា​ក្រុង ស្រុក អាជ្ញាធរខេត្ត ក៏បាន​ធ្វើការ​រឹតបណ្តឹង នៅតាម​បណ្តា​ច្រក​ព្រំប្រទល់​រវាង​ខេត្តសៀមរាប និង កំពង់ធំ និង បន្ទាយមានជ័យ ក្នុងការ​ត្រួតពិនិត្យ​តាមដាន​សុខភាព​បឋម របស់​ក្រុមការងារ​ស្រាវជ្រាវ​តាមដាន​បុគ្គល​សង្ស័យ​មាន​ជម្ងឺ​កូ​វីដ-១៩ មុន​ចូល​មកដល់​ក្រុង​សៀមរាប។

ជាមួយគ្នានេះ លោក អភិបាលរង​ខេត្ត​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ប្រធាន​អគ្គ​កុងស៊ុល​ដែល​តែងតែ​ជួយ​និង​ផ្តល់​សម្ភារៈ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ដែល​កំពុងតែ​ឆ្លង​ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍ ២០ កុម្ភៈ​នេះ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *