សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ក្រុមប្រឹក្សា​ខេត្តកំពង់ចាម បើក​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី០៨ អាណត្តិ​ទី៣

កំពង់ចាម៖ ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម កៅ សុខ​អាន អភិបាលរង​ខេត្ត​តំណាង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត នា​ព្រឹក​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី០៨ អាណត្តិ​ទី៣ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម។ កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត នាយករង​រដ្ឋបាល នាយករង​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស លោក​ប្រធាន អនុប្រធាន​ការិយាល័យ​រដ្ឋបាល និង​បុគ្គលិក​របស់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តកំពង់ចាម និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

របៀបវារៈ​នៃ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាង​ផែនការ​ក្របខ័ណ្ឌ​មន្ត្រីរាជការ​របស់​មន្ទី​រ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត​ប្រចាំឆ្នាំ២០២២៕

#អរគុណសន្តិភាព