ក្រុមហ៊ុន​ជប៉ុន​នឹង​បំពាក់​អំពូល​បំភ្លឺ​ផ្លូវ​វៃឆ្លាត​នៅ​ពាសពេញ​ផ្លូវ​ទាំងអស់​ក្នុង​ក្រុង​ព្រះសីហនុឆាប់ៗនេះ

ព្រះសីហនុ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​អនុញ្ញាតិ​ឱ្យ​ក្រុមហ៊ុន Minebea (Cambodia) Co,Ltd ធ្វើ​បទ​បង្ហាញ​គម្រោង​បំពាក់​អំពូល​បំភ្លឺ​ផ្លូវ​វៃឆ្លាត​ចំនួន ៥,៣០០អំពូល នៅក្នុង​ក្រុងព្រះសីហនុ ។

ក្រុមហ៊ុន​ជប៉ុន​នឹង​បំពាក់​អំពូល​បំភ្លឺ​ផ្លូវ​វៃឆ្លាត​នៅ​ពាសពេញ​ផ្លូវ​ទាំងអស់​ក្នុង​ក្រុង​ព្រះសីហនុឆាប់ៗនេះ

ឯកឧត្តម អភិបាលខេត្ត បន្តថា​នេះ​ការពិភាក្សា​លើក​ទី៣ អំពី​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​វៃឆ្លាត ដោយមាន​ការចង្អុល​ណែនាំ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន​ផលិត​អំពូល​ភ្លើង​វៃឆ្លាត​រៀបចំ​បំពាក់​អំពូល​បំភ្លឺ​ផ្លូវ​វៃឆ្លាត​នៅលើ​ផ្លូវ​ទាំង ៣៤ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ស្វាគមន៍​ក្រុមហ៊ុន Minebea ធ្វើ​បទ​បង្ហាញ​គម្រោង​បំពាក់​អំពូល​វៃឆ្លាត​នៅ​ក្រុងព្រះសីហនុ។ ខេត្ត​ព្រះសីហនុ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ JICA មានដូចជា គម្រោង​សាងសង់​ពង្រីក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​មាន​សមិទ្ធិផល​ជាច្រើន​ទៀត។

ក្រុមហ៊ុន​ជប៉ុន​នឹង​បំពាក់​អំពូល​បំភ្លឺ​ផ្លូវ​វៃឆ្លាត​នៅ​ពាសពេញ​ផ្លូវ​ទាំងអស់​ក្នុង​ក្រុង​ព្រះសីហនុឆាប់ៗនេះ

លោក Kei Nishihara Vice President ក្រុមហ៊ុន Minebea មានប្រសាសន៍ថា រាជរដ្ឋាភិបាល និង​រដ្ឋបាលខេត្ត​ព្រះសីហនុ បានសម្រេច​ឱ្យ​ក្រុមហ៊ុន Minebea បំពាក់​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​វៃឆ្លាត LED ៥៨វ៉ា​ត់ ចំនួន ៥,៣០០ អំពូល នៅតាម​ដងផ្លូវ ៣៤ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ ព្រោះ​អំពូល​វៃឆ្លាត​នេះ​អាចជួយ​សន្សំសំចៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​បាន​រហូត ៦០ភាគរយ ក្នុងនោះ អំពូល LED វៃឆ្លាត​អាច​ផ្តល់​ពន្លឺ​ច្បាស់​ល្អ​នៅតាម​ដងផ្លូវ​ផងដែរ៕

Related Posts

Leave a Reply

Your email address will not be published.