អភិបាលខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ព្យ​បាល​ជំងឺ​កូ​វីដ-១៩ ទីតាំង​បិទ​ខ្ទប់ និង​ទីតាំង​សម្រាប់​យក​សំណាក នៅ​ក្រុង​ប៉ោយប៉ែត

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ លោក គាត ហ៊ុល អភិបាលក្រុង លោក កែវ ដា​រា​រស្មី អភិបាលរងក្រុង ព្រមទាំង​ក្រុមការងារ​កងកម្លាំង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះបាន​អញ្ជើញ​ពិនិត្យមើល​ទីតាំង​បន្ថែម១ទៀត រៀបចំ​ជា​កន្លែង​សម្រាក​ព្យាបាល​អ្នកជំងឺ​កូ​វីដ១៩ ក្នុងភូមិ​សាស្ត្រ​ប៉ោយប៉ែត និង​ពិនិត្យមើល​ទីតាំង​បិទ​ខ្ទប់​ដែល​ត្រូវបាន​បើក​ឡើងវិញ​នៅ​មួយផ្នែក​នៃ​សង្កាត់​ផ្សារកណ្តាល ក៏ដូចជា​ចុះ​ពិនិត្យមើល​ក្រុមការងារ​បន្ត​យក​សំណាក​អ្នកពាក់ព័ន្ធ នៅ​ស្ថានីយ៍​រថភ្លើង ក្រុង​ប៉ោយប៉ែត ។

ក្នុងនាម​គណៈកម្មាការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ ឯកឧត្តម​អភិបាលខេត្ត គូសបញ្ជាក់ថា​យើង​នៅតែ​បន្ត​ខិតខំ​រួមគ្នា ដើម្បី​ច្បាម​មុខសញ្ញា​ពាក់ព័ន្ធ រក​ឲ្យ​ឃើញ​អ្នក​សង្ស័យ អ្នកពាក់ព័ន្ធ ពិនិត្យ​យក​សំណាក ដាក់​ច​ត្តា​ឡី​ស័ក និង​ករណី​វិជ្ជមាន ដាក់​ឲ្យ​ព្យ​បាល តាម​វិធានការ ផែនការ​ដាក់ចេញ។

ឯកឧត្តម សូម​បន្ត​អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ មាន​សមត្ថកិច្ច​យើង​ទាំង ដើម្បី​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ១៩ ក្នុង​សហគមន៍៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.