ឯកឧត្តម ហ៊ុន ម៉ា​នី​ប្រជុំ​ទេ្វ​ភាគី​ជាមួយ​សមាជិកសភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស

ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​សមាជិក​រដ្ឋ​សភា​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ទេ្វ​ភាគី​ជាមួយ​សមាជិកសភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស ដឹកនាំ​ដោយ លោកជំទាវ វ័ង ហុង​យៀន (Wang Hongyan) សមាជិក​គណៈអចិន្ត្រៃយ៍​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស តាមរយៈ​ប្រព័ន្ធ​ប្រជុំ​អន​ឡាញ នា​រសៀល​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

មានប្រសាសន៍​ក្នុង​សុន្ទរកថា​បើក ឯកឧត្តម​ប្រធាន​គណៈប្រតិភូ បាន​រំលេច​ខ្លឹមសារ​ពី​សារសំខាន់​នៃ​កិច្ចប្រជុំ​ថ្ងៃនេះ​ថា​ជា​វេទិកា​មួយ ដែល​អនុញ្ញាតឱ្យ​សមាជិកសភា​វ័យក្មេង​នៃ​ប្រទេស​ទាំងពីរ មានឱកាស​ចែករំលែក​ព័ត៌មាន បទពិសោធន៍​ការងារ និង​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​ជុំវិញ​បញ្ហា​រួម​របស់​ប្រទេស​ទាំងពីរ ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា-ចិន ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី តំបន់ និង​ពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​បន្ត​មានប្រសាសន៍ថា៖ «កិច្ចប្រជុំ​ទ្វេភាគី​ដ៏​សំខាន់​នាពេលនេះ គឺជា​ការឆ្លុះបញ្ចាំង​នូវ​ភាពរឹងមាំ​នៃ​ចំណងមិត្តភាព​កម្ពុជា-ចិន ក្នុង​ការកសាង​សហគមន៍​ជោគវាសនា​រួម​ដែលមាន​លក្ខណៈ​យុទ្ធសាស្ត្រ ជាពិសេស​រវាង​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បាន​ប្រសិទ្ធ​នាម​ថា “ចំណងមិត្តភាព​ដែកថែប” និង​បាន​បង្កើត ”ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ”៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.