ប្រុងប្រយ័ត្ន៖ ចាប់ពី​ថ្ងៃទី២៧-២៩ ខែកញ្ញា ភ្លៀង​នឹង​ធ្លាក់​រាយប៉ាយ និង​កើន​ឡើងជា​លំដាប់ ស្ទើរ​ក្របខណ្ឌ​ទូទាំងប្រទេស

ភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញ​សេចក្តីជូនដំណឹង​បន្ថែម ស្តីពី ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ដោយបាន​បញ្ជាក់ថា យោង​ការតាមដាន​ជាប់​ជា​បន្ត សង្កេតឃើញថា ស្ថានភាព​ធាតុអាកាស​មាន​ការវិវត្ត​ប្រែប្រួល រហ័ស ដោយ​ប្រព័ន្ធ​សម្ពាធ​ទាប បាន​រំកិល​អូសបន្លាយ​ឆ្លងកាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ប្រទេស​ឡាវ និង​ភាគ​កណ្តាល​ប្រទេស​វៀតណាម។ នៅ​ថ្ងៃ​បន្តបន្ទាប់​នេះ ប្រព័ន្ធ​សម្ពាធ​ទាប នឹង​រំកិល​ចុះមក​ក្រោម ឆ្លងកាត់​លើ​ភាគ​ខាងជើង​ព្រះរាជាណាចក្រ​ក​ម្ពុ​ជា។