មេខ្យល់ ចំនួន ៣នាក់ ដែល​នាំ​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់ ត្រូវបាន​ឃាត់ខ្លួន​ដោយ​កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ យប់​ថ្ងៃទី២៥ ឈានចូល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ អនុវត្តតាម​បទបញ្ជា​មេបញ្ជាការ​យោធភូមិភាគ​ទី៥ និង គណៈបញ្ជាការ​ឯកភាព​ខេត្តបន្ទាយមានជ័យ ទប់ស្កាត់​ការនាំ​ពលករ​លួច​ឆ្លងដែន​ក្នុងភូមិ​សាស្ត្រ​ខេត្ត ដោយមាន​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជឹម ប៊ុន​អាន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ ដាក់បទបញ្ជារ​យ៉ាង​តឹងរឹង ការពារ នៅតាម​បន្ទាត់​ព្រំដែន ក្នុងការ រឹតបន្តឹង​សន្តិសុខ​ព្រំដែន​ទប់ស្កាត់​ពលករ​លួច​ឆ្លងដែន ជាពិសេស​បាន​ចាត់តាំង​កម្លាំង​ចុះ​ស៊ើបអង្កេត​ស្វែងរក​មុខសញ្ញា​មេខ្យល់ ចាប់ខ្លួន​បញ្ជូន​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចាត់ការ​តាមផ្លូវ​ច្បាប់។

មេខ្យល់​ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ   រួមជាមួយ​ពលករ​ខ្មែរ​ចំនួន ៤នាក់ ស្រី ម្នាក់ បំរុង​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ ដឹកនាំ​ដោយ​វរសេនីយ៍ឯក មាស ប៊ុន​រុន មេបញ្ជាការរង នាយសេនាធិការ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ដែល​សហការ​ជាមួយ កម្លាំង ផ្នែក​សឹក​រង​ប៉ោយប៉ែត និង កងរាជអាវុធហត្ថ​ក្រុង  ។

ជាក់ស្តែង​មេខ្យល់ កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត បាន​ចាប់ខ្លួន មេខ្យល់ ១-ឈ្មោះ ជួន ចំណាប់ ភេទ​ប្រុស អាយុ២៨ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ក៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត

២-ឈ្មោះ ចាន់ ស្រី ភេទ​ស្រី អាយុ៣៤ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត

៣-ឈ្មោះ វី ចិ​ត្រា ភេទ​ប្រុស​អាយុ៣២ឆ្នាំ

ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ចាប់តាំងពី​កងកម្លាំង តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ត្រូវបាន​បញ្ជូនទៅ​បំពេញ​ប្រតិបត្តិការ សហការ​ជាមួយ​កម្លាំងចម្រុះ ទប់ស្កាត់​ពលករ​លួច​ឆ្លងដែន និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ-១៩ បាន ឃាត់ខ្លួន​ពលករ​ឆ្លង​ដែន​បញ្ជូនទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជា​បន្តបន្ទាប់ និង​ឃាត់ខ្លួន​មេខ្យល់​បាន​មួយចំនួន បញ្ជូនទៅ​សមត្ថកិច្ច​ជំនាញ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *