មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ៥៣ ដឹកនាំ​ប្រតិភូ​សួរសុខទុក្ខ​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​ភ្នំព្រឹក កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន

ភ្នំពេញ៖ ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ សេង​លន មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ៥៣ នៅ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បាន​ដឹកនាំ​ប្រតិភូ​សួរសុខទុក្ខ វរសេនីយ៍ទោ យី ឌឿ​ន មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​ភ្នំព្រឹក កំពុងមាន​ជំងឺ​ជា​ទម្ងន់​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន ស្ថិតនៅ​ភូមិ​ពេជ្រ​ចិន្តា ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។

ក្នុងឱកាស​នោះ លោក​មេបញ្ជាការ​បា​នស​ម្តែ​ង​នូវ​ការ​នឹករលឹក និង​អាណិតអាសូរ​ចំពោះ វរសេនីយ៍ទោ យី ឌឿ​ន ដែលជា​មិត្ត​រួម​អាវុធ​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន ដោយ​ពុំ​ខ្លាច​នឿយហត់។ លោក​មេបញ្ជាការ​ក៏បាន​ជូនពរ លោក​វរសេនីយ៍ទោ យី ឌឿ​ន សូមឱ្យ​មាន​សុខ​ភាពល្អ និង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​រោគាព្យាធិ​ទាំងឡាយ​ទាំងពួង ព្រមទាំង​ជួបប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន​តរៀង​ទៅ។

លោកស្រី ឆែម សារ៉ូ ភរិយា​របស់លោក​វរ​សេនី​យ័​ទោ យី ឌឿ​ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ សេង​លន និង​សហការី​ដែល​បាន​ឆ្លៀតឱកាស​ដ៏​មមាញឹក អញ្ជើញ​មក​ចុះសាកសួរ​សុខទុក្ខ​ស្វាមី​របស់លោក​ស្រី ដល់​គេហដ្ឋាន ដែល​នេះ​បញ្ជាក់​ឱ្យឃើញ​ពី​ទឹកចិត្ត​គោរព​ស្រឡាញ់គ្នា​ទៅវិញទៅមក។

នៅក្នុង​ឱកាស​នោះ លោក​មេបញ្ជាការ​កងពល​បាន​នាំយក​ថវិកា​ចំនួន ២.០០០.០០០រៀល​ជូន​ដល់​អ្នកជំងឺ​ផងដែរ៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.