ភូមិសាស្រ្តមួយចំនួននៅភ្នំពេញត្រូវដាក់ជាតំបន់លឿងទុំឡើងវិញ ក្រោយផ្ទុះករណីឆ្លងកូវីដជាថ្មី

ភ្នំពេញ៖ ផ្នែកខ្លះនៃភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញសម្រេចកំណត់ដាក់ជា«តំបន់លឿងទុំ»ជាថ្មីរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

ការសម្រេចជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីភូមិសាស្រ្តទាំងនេះបានផ្ទុះឡើងវិញនូវករណីឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍។ នេះបើយោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៕

សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីសម្រេចខាងក្រោម៖

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.