អភិបាលខេត្ត​បាត់ដំបង អញ្ជើញ​ចូលរួម​ប្រជុំ​ពិ​ភា​ក្ស ដើម្បី​ពង្រឹង ទប់ស្កាត់ និង​បង្ក្រាប​ការទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់ ភូមិសាស្ដ្រ​ខេត្តបាត់ដំបង

បាត់ដំបង៖ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បាន​អញ្ជើញ​ចូលរួម​ប្រជុំពិភាក្សា ស្ដីពី​ការពង្រឹង ទប់ស្កាត់ និង​បង្ក្រាប ការទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់ ក្នុងភូមិ​សាស្ដ្រ​ខេត្តបាត់ដំបង ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​សាលប្រជុំB2 សាលាខេត្ត​បាត់ដំបង។

នៅក្នុង​កិច្ចប្រជុំ​នេះដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ដោយ​លោក អភិបាលរង នៃ​គណៈ​អភិបាលខេត្ត លោក ស្នងការ​នគរបាល​ខេត្ត លោក មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ព្រមទាំង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត។

ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា កន្លងមកនេះ រដ្ឋបាលខេត្ត​បាត់ដំបង បានធ្វើការ​ទប់ស្កាត់ បង្ក្រាប ការទន្ទ្រាន​ដី​រដ្ឋ ជាពិសេស​ដីព្រៃ​លិច​ទឹក ដែលមាន​ជន​ឆ្លៀតឱកាស​មួយចំនួន​បាន​រំលោភបំពាន​យក ហើយ​រដ្ឋបាលខេត្ត​ក៏បាន​ចេញ​នូវ​សេចក្ដីជូនដំណឹង អប់រំ​ផ្សព្វផ្សាយ ដើម្បី​ធ្វើការ​ហាមឃាត់​ប្រជាពលរដ្ឋ​ដែល​រំលោភបំពាន​ដី​រដ្ឋ​ផងដែរ ហើយ​ក្នុងនោះដែរ រដ្ឋបាលខេត្ត ក៏បាន​បង្កើត​ទីបញ្ជាកា​រ​ស្រាល​ប្រចាំការ ដើម្បី​កំណត់​មុខសញ្ញា​ជនល្មើស និង​បាន​កសាង​សំណុំរឿង​ជនល្មើស​បញ្ជូនទៅ​តុលាការ​មួយចំនួន​ផងដែរ។

ឯកឧត្តម បាន​បន្តទៀតថា រាល់​ការបង្ក្រាប​បទល្មើស​ទាំង​អស់នេះ រដ្ឋបាលខេត្ត​ក៏មាន​ការលំបាក និង​ជួប​បញ្ហា​ប្រឈម​មួយចំនួនទៀត ដោយសារ​ទីតាំង​ដីព្រៃ​លិច​ទឹក និង​ដែន​នេសាទ​មាន​ទំហំ​ធំ ហើយ​មន្ដ្រី​មាន​ចំនួន​តិច ខ្វះខាត​ធនធាន​មធ្យោបាយ ថវិកា និង​សម្ភារៈ​ក្នុង​ការចុះ​ទប់ស្កាត់​ជាដើម​ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្ត​បាត់ដំបង

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.