ការស្ថាបនា​ផ្លូវ ៣៤ខ្សែ នៅ​ខេត្ត​ព្រះសីហនុ សាង់សង​ជិត​រួចរាល់ ១០០ភាគ​ហើយ

ព្រះសីហនុ៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ ឆ្នេរសមុទ្រ​កម្ពុជា (គ.អ.ឆ.ក.) នៅ​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ស្ថាបនា​ផ្លូវ​ក្រុង​ទាំង ៣៤ខ្សែ នៅ​ខេត្ត​ព្រះសីហនុ។

ការងារ​ស្ថាបនា​ផ្លូវ​ក្រុង​ទាំង ៣៤ខ្សែ​នេះ  គិត​មកដល់​បច្ចុប្បន្ន​ទទួលបាន​លទ្ធផល​ដូចតទៅ៖

*ការងារ​ចាក់​បេតុង​ផ្លូវ​សម្រេចបាន ១០០%។

*ការងារ​អ៊ុត​កៅស៊ូ​បេ​ទី​ម កម្រាស់ ៧០មី​លី​ម៉ែត្រ សម្រេចបាន ១០០%។

*ការងារ​គំនូស​ចរាចរណ៍​សម្រេច​បាន ១០០%។

*ការងារ​ដំ​ឡេ​ី​ង​ផ្លាកសញ្ញា​ចរាចរណ៍ សម្រេចបាន ១០០%។

*ការងារ​ដំ​ឡេ​ី​ង​បង្គោល​ភ្លេ​ី​ង​បំភ្លឺ​ផ្លូវ​សម្រេចបាន ១០០%។

*កា​េ​ងារ​ដាំ​ដេ​ី​ម​ឈេ​ី​សម្រេចបាន ១០០%

*ការងារ​បន្ទប់ទឹក​សាធារណៈ​សម្រេចបាន ៩៣%

*ការងារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​សម្រេចបាន ៦០%

*ការងារ​ធ្វេ​ី​ផ្លូវ​ប្រប​ឆ្នេរ​អូរ​ឈើទាល​កាត់​តាម​ពយ​តា​មូង សម្រេចបាន៩៥%

*ការងារ​ស្ថាបនា​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី២ សម្រេចបាន ១០០%។

*ការងារ​ស្ថាបនា​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី១ សម្រេចបាន ៨៤%។

និង​កំពុង​ពិនិត្យ​លទ្ធភាព​ស្ថាបនា​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី។

សូមបញ្ជាក់ថា ដើម្បី​លើកកម្ពស់​សោភណភាព និង​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​នៅក្នុង​ព្រះសីហនុ ដែល​ទី​គោលដៅ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា​នៅ​ភាគ​និរតី​នោះ រាជរដ្ឋាភិបាល​បានសម្រេច​ទម្លាក់​កញ្ចប់​ថវិកាជាតិ​រហូតដល់​ទៅ​ប្រមាណ​ជា ៣០០លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ផ្លូវធំ​តូច​សរុប​ចំនួន៣៤ខ្សែ មាន​ប្រវែង​ផ្លូវ​សរុប ៨២.១៤៥គីឡូម៉ែត្រ នៅក្នុង​ក្រុងព្រះសីហនុ។ ផ្លូវ​ទាំង៣៤ខ្សែ បានចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ផ្លូវ​ទាំង៣៤ខ្សែ​នេះ​ចែកចេញជា៣ប្រភេទ​រួមមាន៖

*ទី១៖ មហាវិថី​ចំនួន ៣ខ្សែ​ប្រវែង​ជាង ២២គីឡូម៉ែត្រ មាន​ទទឹង ៥០ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ២៥.៧៥ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត៦គន្លង (៣ទៅ ៣មក) ផ្លូវ​ទោចក្រយានយន្ត២គន្លង រួមមាន៖ មហាវិថី​រាម (លេខ៤៥), មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ (លេខ៤៧)។

*ទី២៖ វិថី​មាន​ចំនួន១៦ខ្សែ មាន​ប្រវែង​ជិត ៥០គីឡូម៉ែត្រ មាន​ទទឹង ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ១០.២៥ម៉ែត្រ ទៅ ១៧.២៥ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត២គន្លង ទៅ៤គន្លង, ផ្លូវ​ទោចក្រយានយន្ត២គន្លង។ វិថី​ទាំង ១៦ខ្សែ​នេះ​រួមមាន៖ វិថី​លេខ ៨៣៧-១ វិថី​អូ​ត្រេះ, វិថី​ឆ្នែ​រ​អូរ​ឈើទាល (លេខ៥០) វិថី​កោះ​ពូ​ឡូ​វៃ (លេខ៣០០), វិថី​ឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថី​លំហែ​ព្រះ​ភូមិន្ទ, វិថី​ឆ្នេរ​អូរត្រេះ, វិថី​គុជ​អាស៊ី (លេខ១២៣៧), វិថី​បុរី​កម្មករ (លេខ១១២), វិថី​ជោ​ត​ញ្ញាណ (លេខ៧០១), វិថី២៨មិថុនា (លេខ១២៣), វិថី​មិត្តភាព​កម្ពុជា-រុ​ស្ស៉ី (លេខ៧០៥) វិថី​ចំណោត​អូរ​ត្រាវ និង​វិថី​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ និង​វិថី​អូរ​ត្រជាក់ចិត្ត។

*ទី៣៖ អនុ​វិថី មាន​ចំនួន ១៥ខ្សែ មាន​ប្រវែង​ជិត ១២គីឡូម៉ែត្រ មាន​ទទឹងផ្លូវ​ពី ១៥ម៉ែត្រ ទៅ៤៥ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ១០.២៥ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត ២គន្លង និង​ផ្លូវ​ទោចក្រយានយន្ត២គន្លង។ អនុ​វិថី​ទាំង១៥ខ្សែ​នេះ រួមមាន៖ ផ្លូវ​កាត់​ទទឹង​វិថី​អូរត្រេះ និង​វិថី​ឆ្នេរ​អូរត្រេះ, ផ្លូវ​លេខ៨០១, ផ្លូវ​លេខ៥០១, ផ្លូវ​លេខ៥០៣, ផ្លូវ​លេខ៥០៥, ផ្លូវ​លេខ៥០៧, ផ្លូវ​លេខ១១៥, ផ្លូវ​លេខ៦០២, ផ្លូវ​លេខ៥០២, ផ្លូវ​លេខ៨១០, ផ្លូវ​លេខ ៨១៨៨, ផ្លូវ​លេខ១០២, ផ្លូវ​លេខ៨០៦, ផ្លូវ​លេខ១០៦ និង​ផ្លូវ​លេខ១២៦ លើកលែងតែ​កំណាត់​ទី៣ នៃ​ផ្លូវ​លេខ៨០១ ប្រវែង ១០៣ម៉ែត្រ ផ្លូវ​មាន​ទទឹង ១០ម៉ែត្រ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.