ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ប្រោស​ព្រះរាជទាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចូល​ក្រាបថ្វាយបង្គំ​គាល់

ភ្នំពេញ៖ក្នុងឱកាស​ដែល​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព​សេចក្តី ថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ចូល​ក្រាបថ្វាយបង្គំ​គាល់ ថ្វាយព្រះពរ នៅ​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ មុននឹង​ប្រោស ព្រះរាជទាន​នូវ​ព្រះរាជសវនាការ​ដ៏​វិសេសវិសាល​នេះ ព្រះអង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន​ដល់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន និង​គណៈប្រតិភូ ចូល​ក្រាប ថ្វាយបង្គំ និង​ថ្វាយ​គ្រឿង​សក្ការៈបូជា ព្រះ​បរម​រូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត គង់នៅ​ខាងមុខ​ឈាង​ឥ​សាន្ត នៃ​ព្រះរាជដំណាក់​គន់​ធ​បុប្ផា ក្នុង​ព្រះបរមរាជវាំង។

ការថ្វាយ​គ្រឿង​សក្ការៈបូជា គោរព​ចំពោះ​ព្រះ​បរម​រូប ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅក្នុង​ឱកាស​នេះ គឺជា​ការសម្តែង​នូវ​សេចក្តី​ចងចាំ​ជានិច្ច​គ្មាន​ថ្ងៃ​បំភ្លេចបាន ថ្វាយ​ចំពោះ ព្រះមហា​ករុណា​ទិ​គុណ​ដ៏​ធំធេង មិនអាច​កាត់ថ្លៃ​បាន របស់​ព្រះករុណា ព្រះវររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​បេស​សក​កម្ម បំរើ​ប្រទេសជាតិ​មាតុភូមិ និង ប្រជារាស្ត្រ​កម្ពុជា ទទួលបាន​នូវ​ឯករាជ្យ​បូរណភាព​ទឹកដី ប្រកបដោយ​សេចក្តីសុខ​សន្តិភាព ឯកភាព​ជាតិ ត្រជាក់ត្រជុំ និង​មានការ​រីកចម្រើន​រុងរឿង​លើ​គ្រប់​វិស័យ តាំងពី​សម័យ​សង្គមរាស្ត្រនិយម​រហូតដល់​ពេលបច្ចុប្បន្ន។

ក្នុង​កម្មវិធី​បន្ត ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ បំផុត ព្រះអង្គ​ទាំង​ទ្វេ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ប្រោស​ព្រះរាជទាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ​ចូល​ក្រាបថ្វាយបង្គំ​គាល់ ថ្វាយព្រះពរ​ក្នុង​ព្រះបរមរាជវាំង ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *