សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ទទួល​អំណោយ​ឧបត្ថម្ភ​ពី​ឯកឧត្តម​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ៤ ដើម្បី​ចែក​បន្ត​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ដែល​កំពុង​ជួប​ការលំបាក ក្នុងស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ-១៩

បន្ទាយមានជ័យ៖  ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី៤ ដឹកនាំ​ដោយ ឯកឧត្តម ប៉ុល លឹម ប្រធាន​ក្រុម នា​ព្រឹក​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បាន​នាំយក​អំណោយ​មាន ទឹកបរិសុទ្ធ​ចំនួន៥០កេស មី​ជាតិ​ចំនួន៥០កេស ទឹកត្រី​ចំនួន២៥យួរ ទឹកស៊ីអ៊ីវ​ចំនួន២៥យួរ អាល់កុល​ចំនួន៥០លីត្រ ម៉ាស់​ចំនួន២,៥០០ម៉ាស់ និង​សៀវភៅ​កម្រង​ច្បាប់​ចំនួន៥ក្បាល ជូន​ដល់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ដើម្បី​ចែក​បន្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ដែល​កំពុង​ជួប​ការលំបាក ក្នុងស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ-១៩ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក្នុងនាម​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សូម​ថ្លែងអំណរគុណ ឯកឧត្តម​ប្រធាន ព្រមទាំង​ឯកឧត្តម​សមាជិក​ព្រឹទ្ធសភា ដែល​បាន​ឆ្លៀតពេល​ដ៍​មមាញឹក​អញ្ជើញ​ចុះមក​សំណេះសំណាល​ផ្តល់​អនុសាសន៍​ណែនាំ និង​ផ្តល់​អំណោយ​ឧបត្ថម្ភ​ដល់​រដ្ឋបាលខេត្ត ក្នុង​ដំណាល​នៃ​ការប្រយុទ្ធ​ជំងឺ​កូ​វីដ១៩ ។ សូម​គោរព​ជូនពរ ឯកឧត្តម​ប្រធាន ឯកឧត្តម​សមាជិក​ព្រឹទ្ធសភា ព្រមទាំង​គ្រួសា​ទាំងអស់ ជួបតែ​សេចក្ដីសុខ គ្រប់ប្រការ សុខភាព​មាំមួន ឈ្នះ​អស់​មាស​ត្រូវ ជៀស​ផុតពី​ជំងឺ​កាច​សាហាវ​ទាំងឡាយ និង​ជួបតែ​ពុទ្ធពរ​ទាំង ៤ ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ ពៈលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

ប្រភព៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ

#អរគុណសន្តិភាព