អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន​សម្រាប់​ឧបត្ថម្ភ​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​ចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១  បាន​អញ្ជើញ​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន ដែល​បាន​នាំយក​សម្ភារ: និង​ថវិកា​មួយចំនួន ឧបត្ថម្ភ​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោម​ប្រធានបទ “ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ និង​កសាង​ធនធាន​របស់​សង្គម” ដើម្បី​យកមកប្រើ​ប្រាស់​បម្រើ​សកម្មភាព​មនុស្សធម៌​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយផ្សេងៗ នៅ​ស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ស្ថិតនៅ​សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ។

អំណោយ​ដែល​ប្រគល់ជូន​មក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មានដូចជា៖

១.លោក​ឧកញ៉ា អ៊ូ ឆាយ និង​លោកជំទាវ ឧបត្ថម្ភ​ថវិកា​ចំនួន ២០.០០០ ដុល្លារ​អាមេរិក

២.លោក បុរី វង្ស​សា​និត្យ ប្រធាន​មន្ទីរ​សាធារណ:ការ និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ ឧបត្ថម្ភ​ថវិកា​ចំនួន ២.០០០.០០០ រៀល

៣.លោកស្រី ប៉ែត ប៉ុណ្ណា​រី អនុប្រធាន​មន្ទីរ​សាធារណ:ការ និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ ឧបត្ថម្ភ​ថវិកា​ចំនួន ១.០០០.០០០ រៀល, លោក ជ្រា​ថា​រ៉ាវុធ អនុប្រធាន​មន្ទីរ​សាធារណ:ការ និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ ឧបត្ថម្ភ​ថវិកា​ចំនួន ១.៥០០.០០០ រៀល, លោក នុត លី អនុប្រធាន​មន្ទីរ​សាធារណ:ការ និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ ឧបត្ថម្ភ​ថវិកា​ចំនួន ១.០០០.០០០ រៀល

៤.មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ ឧបត្ថម្ភ​ថវិកា​ចំនួន ៥.០០០.០០០ រៀល

៥.លោក​ឧកញ៉ា មហា​ឧបាសិកា កែវ មុំ ដែល​បាន​ឧបត្ថម្ភ​នំ​ស្រួយ​លី​លី​ចំនួន ១០កេស និង​បន្លែ​ផ្លែឈើ​ក្រៀម ១០ កេស

៦.លោក​ឧកញ៉ា ឬ​ទ្ធី សំណាង ប្រធាន​អគ្គនាយក KB HOTEL និង​លោកជំទាវ ឧបត្ថម្ភ​ថវិកា​ចំនួន ១០.០០០ ដុល្លារ​អាមេរិក

៧.D’ Seaview Condo ឧបត្ថម្ភ​ថវិកា​ចំនួន ៥.០០០ ដុល្លារ​អាមេរិក

៨.លោក Li Xiao Lei អនុប្រធាន​សហគ្រិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា ឧបត្ថម្ភ​ថវិកា​ចំនួន ៦.០០០ ដុល្លារ​អាមេរិក

៩.ក្រុមហ៊ុន សាន​យូ លាន​ហ៊ី អ៉ិ​ន​វេស​ម៉ិ​ន ខន​ស្ត្រា​ក់សិន ឯ.ក ឧបត្ថម្ភ​ថវិកា​ចំនួន ១០.០០០ ដុល្លារ​អាមេរិក

១០.លោក វ៉ន វណ្ណៈ អគ្គនាយក បុរី VIP ឧបត្ថម្ភ​ថវិកា​ចំនួន ៥.០០០ ដុល្លារ​អាមេរិក ម៉ាស់​ចំនួន ១០.០០០ ម៉ាស់ និង​ទឹក​អាល់កុល​ចំនួន ៣០០ លីត្រ។

ឯកឧត្ដម គួច ចំរើន ប្រធាន​គណ:ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា​អស់លោក លោកស្រី​ជា​ម្ចាស់​សណ្ឋាគារ កាស៊ីណូ ក្រុមហ៊ុន និង​បងប្អូន​សប្បុរសជន​ដែល​បាន​នាំយក​សម្ភារ:និង​ថវិកា​ឧបត្ថម្ភ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ដើម្បីឱ្យ​សាខា​មាន​សម្ភារ: ថវិកា និង​ធនធាន​ដើម្បី​យកមក​បម្រើ​សកម្មភាព​មនុស្សធម៌​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយផ្សេងៗ ពិសេស​ប្រជាពលរដ្ឋនៅក្នុង​បំ​បន់​បិទ​ខ្ទប់​ដែល​កំពុង​ខ្វះខាត​ស្បៀង​ក្នុងអំឡុង​ជំងឺ​រាតត្បាត​កូ​វីដ-១៩ ក្នុង​ខេត្ត​ព្រះសីហនុ៕

ប្រភព៖ រដ្ឋបាលខេត្ត​ព្រះសីហនុ

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.