អភិបាល​ខេត្តកំពត អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ-១៩ ចំនួន១២២គ្រួសារ នៅ​ស្រុក​បន្ទាយមាស

កំពត៖ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត ព្រឹក​ថ្ងៃ​ចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ នេះ​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ-១៩ ចំនួន១២២គ្រួសារ នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត ដោយមាន​ការ​អ​ញ្ជើ​ចូលរួម មាន ឯកឧត្ដម លោកជំទាវ សមាជិក​គណៈកម្មាធិកា​រ កងកម្លាំង​ទាំងបី ប្រធាន​មន្ទីរ អង្គភាព សមាជិក​អនុសាខា​ស្រុក និង​ប្រជាពលរដ្ឋ។ ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​វត្ត​ប្រាង្គ​សុវណ្ណ ស្រុក​បន្ទាយមាស។

ថ្លែង​នៅក្នុង​ពិធី​នោះ ឯកឧត្តម ជាវ តា​យ បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ និង​មានការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ជូន​បងប្អូន​ប្រជាពលរដ្ឋ មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ និន្នាការ​នយោបាយ ដោយ​មិនដែល​ទុកចោល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​ស្បៀងអាហារ និង​មិនមាន​ការដោះស្រាយ​អ្វី​ឡើយ។

ជាមួយនេះ​ផងដែរ ឯកឧត្តម អភិបាលខេត្ត បាន​បន្តទៀតថា បើទោះបី​អំណោយ​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​នាពេលនេះ មាន​ចំនួន​តិចតួច​ក្ដី ប៉ុន្តែ​ក៏​អាចជួយ​សម្រាល​ការលំបាក​ខ្វះខាត​របស់​បងប្អូន​បាន​មួយគ្រា​ផងដែរ។ ឯកឧត្តម ក៏បាន​ក្រើនរំលឹក​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​បន្ថែមទៀត ដោយ​ចូលរួម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបានគ្រប់ៗគ្នា និង​ប្រកាន់យក​នូវ​ការអនុវត្ត​វិធានការ ៣ការពារ(ពាក់​ម៉ាស​នៅ​គ្រប់​ទីសាធារណៈ លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ចាប់​ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ) និង ៣កុំ(កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ចូលទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ កុំ​ប៉ះពាល់​គ្នា) ក្នុងការ​ចូលរួម​ទប់ស្កាត់ និង​ការពារ​ជំ​ងី​កូ​វីដ។

អំណោយ​កាកបាទក្រហម​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ-១៩ ចំនួន១២២គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥kg ត្រីខ១យួរ ទឹកត្រី១យួរ ទឹក​សុទ្ធ១កេស និង​ថវិកា២ម៉ឺន​រៀល ព្រមទាំង​បាន​ឧ​ប​ត្ត​ម្ភ​ជូន​ទីប្រឹក្សា​យុវជន យុវជន​កាកបាទក្រហម អ្នក​ស្ម​គ្រ័​ចិត្ត​កាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និង​ប្រជា​ការពារ នូវ​ថវិកា​មួយចំនួន​ផងដែរ៕

ប្រភព៖ រដ្ឋបាល​ខេត្តកំពត

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.