សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អភិបាលខេត្ត​ប៉ៃលិន នាំយក​ទទួល​អំណោយ​ស្បៀងអាហារ​ចែកជូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​បិទ​ខ្ទប់​ខេត្ត​ប៉ៃលិន ចំនួន១២៥គ្រួសារ

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រសៀល​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ។  បាន​ដឹកនាំ​សមាជិក​កិត្តិយស​សាខា, ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​សាខា អនុសាខា យុវជន​កាកបាទក្រហម​ខេត្ត និង​យុវជន សស​យក ខេត្ត ព្រមទាំង​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​ស្បៀងអាហារ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត នៅក្នុង​តំបន់​បិទ​ខ្ទប់ រយៈពេល១៤ថ្ងៃ ចំនួន ១២៥គ្រួសារ ស្ថិតនៅ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

នាឱកាស​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ លោកជំទាវ បាន ស្រីមុំ ក៏បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ក្ដី​នឹករលឹក អាណិតអាសូរ​ក្រៃ លែង​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្ដេច​ប្រធាន ជា​មាតា​មនុស្សធម៌​កម្ពុជា តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់ ប្រជា ពល រដ្ឋ ងាយ​រងគ្រោះ និង រងគ្រោះ ដោយ​គ្រោះ មហន្តរាយ និង​ឧ​ប​ទ្ទេ​ហេតុផ្សេងៗ នៅ​ទូទាំងប្រទេស គ្រប់ ពេល វេលា ដោយ​មិនមាន ការ​រើស អើ​ង វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ជាពិសេស​មិន​បណ្តោយឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់ ដោយ​អត់បាយ មិនបាន​ដឹង និង​មិនបាន​ជួយ​ដោះស្រាយ​នោះទេ។

លោកជំទាវ​ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​សាខា បាន​ប្រសាសន៍​ឱ្យដឹងថា៖ ជាក់ស្តែង​កន្លងមក សាខា​កាក បាទ ក្រហម កម្ពុជា​ខេត្ត​ប៉ៃលិន បាន​ជម្រុញ​គ្រប់​សកម្មភាព​ការងារ​មនុស្សធម៌ ឱ្យ​អនុវត្ត​ទៅដោយ​រលូន និង មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍ គ្រឹះ​ទាំង ០៧ប្រកា របស់​ចលនា​កាកបាទ ក្រហម កម្ពុជា ក្នុងការ​ឆ្លើយតបបាន​ទាន់ពេលវេលា ចំពោះ ជន​រង គ្រោះ និង​ជន​ងាយ​រងគ្រោះ ព្រមទាំង​បានផ្តល់ ជា សម្ភារៈ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយ ចំនួន ដល់ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ឧ​ប​ទ្ទេវ​ហេតុ ផ្សេងៗដូចជា៖ ខ្យល់​កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះ​អគ្គីភ័យ គ្រោះថ្នាក់​ចរាចរណ៍ ពលរដ្ឋ​មាន​ជីវភាព ខ្វះខាត គ្រួសារ​ជនពិការ កុមារកំព្រា អ្នករស់នៅ​ជាមួយ មេរោគ​អេដស៍ ចាស់ជរា​គ្មាន​ទីពឹង និង​គ្រួសារ​សព ខ្វះខាត ជាដើម ជាពិសេស​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ-១៩ ហើយ​ជាក់ស្តែង​នាពេលនេះ បើទោះបីជា​អំណោយ​ស្បៀង​ទាំងនេះ​មិនបាន បំពេញ​តាម​តំរូវការ របស់​បងប្អូន​ក៍ពិត​មែន តែ​ក៏​អាច​ដោះស្រាយបាន​មួយកំរិត​ផងដែរ ក្នុង​កាលទេសៈ​នៃ​ការបិទ​ខ្ទប់ រយៈពេល១៤ថ្ងៃនេះ។

នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​បងប្អូន ប្រជា​ពល រដ្ឋ ទាំងអស់ សូម​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​សុខភាព ដោយ​ត្រូវ រក្សា​អនាម័យ​ក្នុង​ការរស់នៅ​ជាប្រចាំ ដូចជា៖ លាងដៃ​នឹង​សាប៊ូ ហូប​ទឹក​ឆ្អិន និង​ដេក ក្នុង​មុង​ជានិច្ច ដើម្បី ជាស វាង​ការកើតមាន​ជំងឺ​តម្កាត់ផ្សេងៗ ជាពិសេស​ជម្ងឺ​កូ​វីត-១៩ ដែល​យើង​ត្រូវ​រួមគ្នា​ប្រយុទ្ធប្រឆាំង បង្ការ​ទប់ស្កាត់ ការពារ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ កូ​វីដ-១៩ នៅក្នុង​សហគមន៍ ហើយ​ត្រូវ​រួមគ្នា​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​ការពារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះ​បើ​បងប្អូន​មាន​បញ្ហា​សុខភាព ឬ​ករណី​សង្ស័យ សូម​ប្រ​ញ៉ាប់​ប្រញាល់ រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន ដើម្បីអោយ​ក្រុមគ្រូពេទ្យ​ជំនាញ ធ្វើការ​ពិនិត្យ​សុខភាព ឬ​ធ្វើ​សំណាក និង​ទទួល​ការព្យាបាល​បាន​ទាន់ពេលវេលា។

ជាការ​ឆ្លើយតប ប្រជាពលរដ្ឋនៅក្នុង​តំបន់​បិទ​ខ្ទប់ បាន​សម្តែង​នូវ​ទឹកចិត្ត​រំភើប និង​សប្បាយរីករាយ​ឥតឧបមា ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ក្រោម​ការដឹកនាំ​របស់​លោក ជំទាវ បាន ស្រីមុំ ជា​ប្រធាន​សាខា ដែល​បាន​ចុះជួយ​សម្រាល​ទុក្ខលំបាក​របស់​ពួកគាត់​បាន​ទាន់ពេលវេលា៕

ប្រភព៖ រដ្ឋបាលខេត្ត​ប៉ៃលិន

#អរគុណសន្តិភាព