សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

តោះ!ទស្សនា​រូបភាព «វិថី​តេ​ជោ» ជា​ផ្លូវ​ស្ថាបនា​ថ្មី បាន​ចាក់​ក្រាល​កៅស៊ូ​រួចរាល់​ហើយ កំពុង​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​បន្ថែម តាម​ឆ្នេរ​ពយ​តា​មូង ក្រុងព្រះសីហនុ

ព្រះសីហនុ៖ «វិថី​តេ​ជោ» ជា​ផ្លូវ​ស្ថាបនា​ថ្មី ឧបត្ថម្ភ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន តាម​ឆ្នេរ​ពយ​តា​មូង ក្រុងព្រះសីហនុ គិត​មក​ត្រឹម​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បាន​ចាក់​ក្រាល​កៅស៊ូ​រួចរាល់​ហើយ កំពុង​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​បន្ថែម ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ផ្លូវ​នេះ​មាន​ប្រវែង​ជាង​មួយ​គីឡូ​មែត្រ ត​ភ្ជាប់​ពី​ឆ្នេរ​សុខា (កន្ទុយ​នាគ) មក​ផ្លូវ៥០២ អូរ​ឈើទាល ដែលជា​សមិទ្ធិផល​ថ្មី​មួយទៀត​ក្នុង​ក្រុងព្រះសីហនុ ហើយ​ផ្លូវ​ថ្មី​នេះ​នឹង​ក្លាយជា​ផ្លូវ​ដ៍​សំខាន់​បម្រើ​ឲ្យ​វិ​ស​យ័​ទេសចរណ៍​ផង និង​សម្រួល​កាត់បន្ថយ​ការកកស្ទះ​ចរ​ចរណ៍​នៅ​តំបន់​នោះ​ផង។

ក្រោយ​ចប់​កូ​វីដ សមិទ្ធិផល​ថ្មី​នេះ​នឹង​ទទួល​អ្នក​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​កំសាន្ត​ដោយ​រីករាយ៕

#អរគុណសន្តិភាព