សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​តាម​ប្រព័ន្ធ​វីដេអូ

ភ្នំពេញ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា តាម​ប្រព័ន្ធ​វីដេអូ នៅ​ព្រឹក​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បី​អនុម័ត​របៀបវារៈ​មួយចំនួន។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ជាល​ទ្ឋ​ផល កិច្ចប្រជុំ​បានអនុម័ត​ទទួលយក​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ និង​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា១៨ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា១៨ នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​សំណើ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ប្រគល់ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ពិនិត្យ​និង​សិក្សា។

ជាមួយគ្នានេះ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បានអនុម័ត​យល់ព្រម​លើ​សំណើរ​លាឈប់​ពី​តួនាទី​និង​តំណែង​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​របស់ ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក និង​បានអនុម័ត​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការកំណត់​បែបបទ និង​នីតិវិធី​នៃ​ការជ្រើសរើស​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដើម្បី​ជ្រើសរើស​បេក្ខជន​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏បាន​អនុម័ត​យល់ព្រម​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៦ នីតិកាល​ទី៦ នាពេលខាងមុខ នូវ​សេចក្តីព្រាងច្បាប់​ចំនួន៤ ដែល​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ទើប​បញ្ចប់​ការពិនិត្យ​សិក្សា។ សេចក្តីព្រាងច្បាប់​ទាំង​បួន​នោះ​មាន សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន​ស្មេ​ថេ​ក ខូ​អិ​ល​ធី​ឌី សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង ៥០០គីឡូវ៉ុល ពី​ខេត្តបាត់ដំបង​ទៅកាន់​ព្រំដែន​កម្ពុជា-ថៃ។

សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន​ស្មេ​ថេ​ក ខូ​អិ​ល​ធី​ឌី សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង ៥០០គីឡូវ៉ុល ពី​រាជធានី​ភ្នំពេញ ទៅកាន់​ព្រំដែន​កម្ពុជា-ឡាវ។ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្រាប់​ធានា​លើ​ការទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម និង​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ឆាយ​ណា​ណេ​សិ​នណល​ហេ​វី​ម៉ាស៊ីន​ណឺ​រី ខ​ប​ភើ​រេ​សិន សម្រាប់​គម្រោង​អភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​អានុភាព១៥០មេ​ហ្កា​វ៉ា​ត់ ខេត្តកោះកុង។

ក្រៅពីនេះ អង្គប្រជុំ​បានអនុម័ត​យល់ព្រម​លើ​សេចក្តីព្រាង​របាយការណ៍​ស្តីពី សកម្មភាព​ការងារ​របស់​រដ្ឋសភា​ចន្លោះ​សម័យប្រជុំ​លើក​ទី៥ និង​លើក​ទី៦ នីតិកាល​ទី៦ ដោយបាន​ប្រគល់​ភារកិច្ច​ដល់ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បន្ត​បញ្ចូល​សកម្មភាព​ការងារ​រដ្ឋសភា រហូតដល់​ថ្ងៃ​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៦ នីតិកាល​ទី៦ នាពេលខាងមុខ ផងដែរ៕

#អរគុណសន្តិភាព