សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បានទទួល​នូវ​អំណោយ​មនុស្សធម៌ ជា​ថវិកា គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈប្រើប្រាស់ ដើម្បី​ទ្រទ្រង់​វិស័យ​មនុស្សធម៌​ជាមួយ​កាកបាទក្រហមកម្ពុជា

​ខេត្តកំពត៖ នៅ​វត្ត​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​អភិបាល​ខេត្តកំពត ព្រមទាំង​សហការី នា​រសៀល​ថ្ងៃ​សុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

បានទទួល​នូវ​អំណោយ​មនុស្សធម៌ ជា​ថវិកា គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈប្រើប្រាស់​ពី មន្ត្រី​សង្ឃ​ក្នុង​ខេត្ត ដើម្បី​ចូលរួមចំណែក​ទ្រទ្រង់​ក្នុង​បេសកកម្ម​ការងារ​មនុស្ស​ធម៌​របស់​សាខា ក្នុងឱកាស​អបអរសាទ​រ​ខួប​ទី១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោម​ប្រធានបទ ” ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ ” ។

មាន​សង្ឃដីកា​ក្នុងឱកាស​នោះ​ព្រះ​តេជគុណ ញ៉ែ​ត ចន្ទ​តារា ព្រះ​មេគណ​ខេត្ត បានបញ្ជាក់​ឲ្យ​ដឹងថា ទេយ្យទាន​ជា​ថវិកា​ក្ដី គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​ក្ដី ដែល​បាន​ប្រគល់ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត​ពេលនេះ គឺ​បានមកពី​ការរួមចំណែក​របស់​ម​ន្ត្រី​សង្ឃ ជា​ព្រះ​មេគណ​ខេត្ត ព្រះ​សាលា​អនុគុណ និង​សហការី​ទាំង ៨ក្រុង ស្រុក ក្នុង​ខេត្ត សរុប ជា​ថវិកា មាន​ចំនួន ២១លាន៣ម៉ឺន​រៀល អង្ករ ១ តោន បន្លុង​ជា​សម្ភារៈប្រើប្រាស់​ចំនួន៣០ និង​មី​ចំនួន១០កេស។

ឯកឧត្តម ជាវ តា​យ បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ប្រគេន ជូន​ចំពោះ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​គណៈកម្មការ​អាចា​រ្យ​ដោយ​ក្តី​នឹករលឹក​និង​បាន​ថ្លែង​អំណរ ព្រះ​គុណ​កោតសរសើរ ចំពោះ​មន្ត្រី​សង្ឃ​គ្រប់​ព្រះអង្គ​ឋានានុក្រម និង​សហការី​ក្នុង​ទឹក​ព្រះទ័យ​ជ្រះថ្លា​ដ៏​ប្រពៃណី​នាពេលនេះ។ ពិសេស ព្រះ​តេជគុណ ញ៉ែ​ត ចន្ទ​តារា ព្រះ​មេគណ​ខេត្ត ដែល​កន្លងមក​ព្រះអង្គ​មិន​ត្រឹមតែ​ដឹកនាំ​ក្នុង​វិស័យ​ពុទ្ធចក្រ​ក្នុង​ខេត្ត​ឲ្យ​មានការ​រីកចម្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្នុងនោះ​ព្រះអង្គ ក៏បាន​ដឹកនាំ​ចូលរួម​ក្នុង​វិស័យ​កិច្ចការ​សង្គម និង​មនុស្សធម៌​ជាមួយ​កាកបាទក្រហមកម្ពុជា យ៉ាងសកម្ម ក្នុងការ​រួមចំណែក​ជួយ​រំលែក​ដោះស្រាយ​សម្រាល​ទុក្ខលំបាក ការខ្វះខាត​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​បាន​យ៉ាង​ប្រសើរ​ផងដែរ។

ឯកឧត្តម ក៏បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ ២០២១នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត បាន នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ នឹងរង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ១៩ បាន​ចំនួន​ប្រមាណ​ជាង១៤០០គ្រួសារ​ហើយ។

ដោយឡែក​អំណោយ​ដែល​ទទួលបាន​ពី​ព្រះ​មន្ត្រី​សង្ឃ​ពេលនេះ ឯកឧត្តម​នឹង​ខិតខំ​យកទៅ​ចាត់ចែង​ប្រើប្រាស់​អោយចំ​គោលដៅ ។ ពិសេស​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៃ​ខេត្តកំពត ដែល​ងាយ​រងគ្រោះ​បំផុត រងគ្រោះ​ដោយ​គ្រោះមហន្តរាយផ្សេងៗ និង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ១៩ ដែល​បច្ចុប្បន្ន​បាន​នឹង​កំពុង​វាយប្រហារ​លើ​សុខភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប្រឈម​មួយចំនួន នៃ​ខេត្តកំពត ឲ្យ​បានសម្រេច​ស្របតាម​គោលការណ៍​គ្រឹះ​ទាំង៧ របស់​កាកបាទក្រហម​កម្ពុជា​ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ដែលជា​និច្ចកាល​តែងតែបាន​គិតគូរ និង​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ដោយ​មិនមាន​ការរើសអើង​ឡើយ៕

ប្រភព៖ រដ្ឋបាល​ខេត្តកំពត

#អរគុណសន្តិភាព