សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

កំណាត់​ផ្លូវ​ពីរ​ខ្សែ ស្ថិតក្នុង​ទីតាំង​ផ្សេងគ្នា ក្នុងស្រុក​សង្កែ និង​ត​ភ្ជាប់​ទៅ​ស្រុក​បាណន់ កំពុង​បន្ត​សាងសង់​យ៉ាង​មមាញឹក​ ក្នុង​អំឡុងពេល​កូ​វីដ-១៩កំពុង​រីក​រាលដាល​

បាត់ដំបង៖ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី០៤ ខែមិថុនា ឆ្នាំ២០២១ ។  បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ ដែល​រួមមាន​លោក​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​មួយចំនួនទៀត ចុះ​ពិនិត្យមើល​ស្ថានភាព​កំណាត់​ផ្លូវ​ពីរ​ខ្សែ ដែល​កំពុង​សាងសង់​យ៉ាង​មមាញឹក បើទោះបី​ស្ថានភាព​កូ​វីដ-១៩មិនទាន់​ធូរស្រាល​ក៏ដោយ ដើម្បី​សម្រេច​ទៅតាម​ផែនការ​សាងសង់​ផ្លូវ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ផងដែរ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

កំណាត់​ផ្លូវ​ខេត្ត​នេះ ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ (DBST) មាន​ប្រវែង សរុប ៥.០០០ម ទទឹង ៧ ម កំពុងតែ​បន្តការងារ ចាក់​ថ្ម​ម៉ិច កៀរ​កិន​បង្ហាប់ ចន្លោះ​គម ១២+០០០ ដល់​គម ១៣+៨០០ ដែល​ត​ភ្ជាប់​ពី​ភូមិ​រាំង​កេ​សី ឃុំ​រាំង​កេ​សី ស្រុក​សង្កែ និង ទៅដល់​ភូមិ ព្រៃទទឹង ឃុំ​បាយ​ដំរាំ ស្រុក​បាណន់ និង​កំណាត់​ផ្លូវ​មួយ​ខ្សែ​ទៀត​សរុប ៤.៦០០ ទទឹង ៧ម កំពុង​អនុវត្ត​ការងារ ចាក់ដី​ជម្រើស កៀរ​កិន​បង្ហាប់​ពង្រីក​តួ​ថ្នល់ ចន្លោះ គម ១៨+៥០០ ដល់​គម ២៣+ ១០០ស្ថិត​ក្នុងភូមិ បឹង​ទឹម ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង។

ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ក៏បាន​បន្ត​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រង​ប៉ះពាល់​ដោយសារ​កូ​វីដ-១៩ ចំនួន៥០គ្រួសារ នៅ​ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង និង​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្ដេច​ក្រឡា​ហោម​សខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ។

ឯកឧត្តម ងួន រតនៈ បាន​សម្ដែង​នូវ​ការសប្បាយរីករាយ​ជូន​ចំពោះ​ប្រជាពលរដ្ឋ ដែល​ស្ម័គ្រចិត្ត​រំកិល​ព្រំដី និង​បរិច្ចាគ​ចិញ្ចើមផ្លូវ​ដល់​ក្រុមការងារ​ស្ថាបនា​ផ្លូវ ដែល​ធ្វើ​ឲ្យ​ផ្លូវ​មាន​សភាព​កាន់តែ​ទូលាយ​ជាង​មុន ។ ឯកឧត្តម​បាន​បន្តទៀតថា នេះ​គឺជា​សមិទ្ធផល​ដែល​ប្រជាពលរដ្ឋ​ធ្វើឡើង​សម្រាប់​បន្តវេន​ដល់​កូនចៅ​ជំនាន់ក្រោយៗ ហើយ​សូមមេត្តា​បន្ត​ថែរក្សា​ផ្លូវ​មួយ​ខ្សែ​នេះ ដោយ​មិនត្រូវ​ដឹក​ធ្ងន់​ខុសពី​ការកំណត់​ជាដើម ដើម្បី​ឲ្យ​ផ្លូវ​មួយ​ខ្សែ​នេះ អាច​ប្រើប្រាស់​បានយូរ​អង្វែង រហូតដល់​តរាប់​ជំនាន់ក្រោយៗទៀត ក៏​អាច​ប្រើប្រាស់​ផ្លូវ​មួយ​ខ្សែ​នេះ​បានដែរ ព្រោះតែ​ការចូលរួម​ថែរក្សា​របស់​ប្រជាពលរដ្ឋ ។

ឯកឧត្តម ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ភ្លេចខ្លួន​ពី​ជំងឺ​កូ​វីដ-១៩ឲ្យ​សោះ ព្រោះ​ជំងឺ​នេះ នៅតែ​បន្ត​យាយី​យើង​ជានិច្ច ហើយ​ជំងឺ​នេះ​គឺ​ចូលចិត្ត​អ្នក​ដែល​ខ្វះ​ការ​អនាម័យ ដូចនេះ​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវតែ​បន្ត​នូវ​អនាម័យ​ខ្លួនប្រាណ​ជានិច្ច ជាពិសេស​អនុវត្ត​វិធានការ ៣ការពារ ៣កុំ របស់​សម្ដេច​តេ​ជោ ហ៊ុនសែន ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ៕

ប្រភព៖ រដ្ឋបាលខេត្ត​បាត់ដំបង

#អរគុណ​សន្តិភាព