សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង បើក​កិច្ចប្រជុំ​ស្ដីពី ផែនការ​រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៥ នៅឆ្នាំក្រោយនេះ

កំពង់ឆ្នាំង៖ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង ​នា​ព្រឹក០៥ ខែមិថុនា ឆ្នាំ២០២១ ។  បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​កណ្ដាល ស្ដីពី ផែនការ​រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ២០២២ ក្រោម​អធិបតីភាព ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ក្នុង​កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណៈ​ប្រជាជន​កម្ពុជា និង​ជា​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំ​គណបក្ស​ខេត្ត លោក លោកស្រី ប្រធាន​គណៈកម្មាធិការ​គណបក្ស ក្រុង ស្រុក ឃុំ សង្កាត់​ផងដែរ។

កិច្ចប្រជុំ​ផ្សព្វផ្សាយ​នៅ​ខ្លឹមសារ​រួមមាន៖ ផ្សព្វផ្សាយ​សេចក្តីសម្រេច របស់​គណៈកម្មាធិការ​កណ្តាល ស្តីពី​ផែនការ​រួម ឆ្ពោះទៅកាន់​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ២០២២ និង​ឯកសារ​ជំនួយស្មារតី​ឆ្ពោះទៅកាន់​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ២០២២ ៕

#អរគុណសន្តិភាព