សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន យើង​រួមគ្នា​ដាំ​ដើមឈើ​នៅក្នុង​សហគមន៍​ដើម្បី​បង្កើន​ភាព​បៃតង និង​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ

ភ្នំពេញ៖ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក ៥ មិថុនា ២០២១ នេះ ក្រសួងបរិស្ថាន​និង​រដ្ឋបាល​ក្រុង​សួង​នៃ​ខេត្ត​ត្បូងឃ្មុំ បាន​សហការ​ដាំ​ដើមឈើ ប្រភេទ​ឈើប្រណិត និង​ដើម​ផ្កា​ដើម្បី​បង្កើន​ភាព​បៃតង សម្រាប់​ក្រុង និង​បណ្តុះ​ស្មារតី​ប្រជាពលរដ្ឋ​ឱ្យ​ស្រឡាញ់​និង​ចូលរួម​ការពារ​បរិស្ថាន​និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

«ជីវៈចម្រុះ​និង​សុខភាព​មនុស្ស» ដែល​គឺជា ប្រធានបទ​នៃ​ការ​ប្រារព្ធ​ទិវា​បរិស្ថាន ឆ្នាំ២០២១ នេះ។ កូនឈើ​ប្រណិត​ចំនួន​ជាង ១៥០០ ដើម​ក្នុងនោះ​មាន​កូនឈើ​គ្រញូង​ចំនួន ៤០០ ដើម ដើម​ធ្នុង​ជាង ២០០ ដើម និង​ដើម​ផ្កាក្ងោក​ពូជ​ផ្កា​ពណ៌​លឿង​ចំនួន ៥០០ដើម និង​ផ្កា​អន្ធ​នេ​ល ចំនួន ៤០០ ដើម​ត្រូវបាន​ដាំ​នៅតាម​ផ្លូវ​សាធារណៈ​នានា​ក្នុងភូមិ​សាស្ត្រ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​នៅ​ព្រឹក​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ដោយ មានការ​ចូលរួម​ពី​មន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ជិត ១០០ នាក់។

ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា បាន​ថ្លែងថា​សកម្ម ភាព​នៃ​ការដាំ​ដើមឈើ​និង​ដើម​ផ្កា​ប្រភេទ​កម្រ​នៅថ្ងៃនេះ គឺជា​សកម្មភាព​មួយ​ដ៏​ល្អ​ប្រពៃ​ដែល​ត្រូវ​បានឱ្យ​តម្លៃ​ថា​ជាការ​លើកកម្ពស់​ការយ​ល់​ដឹង​ពី​បរិស្ថាន​និង​ធនធានធម្មជាតិ ហើយ​រួមគ្នា​ដាំ​ដើមឈើ​បន្ថែម​នៅក្នុង​សហគមន៍ និង​ចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ព្រៃឈើ សត្វព្រៃ ជីវៈចម្រុះ​គ្រប់​ប្រភេទ។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​មានប្រសាសន៍ថា៖«ការរួម​គ្នា​ដាំ​ដើមឈើ​តាម​សហគមន៍ និង​ទីប្រជុំជន មិនមែន​បង្កើត​ភាព​បៃតង ជា​ម្លប់ និង​ការកាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ទេ​ប៉ុណ្ណោះ​ទេ តែ​បាន​ចូលរួម​ថែរក្សា​និង​អភិរក្ស​ប្រភេទ​ឈើ ប្រណីត​សំខាន់​នៅក្នុង​សហគមន៍ និង​ចូលរួម​បង្កើន​វត្តមាន​ឈើ​ប្រណីត​ក្នុងប្រទេស​កម្ពុជា និង​ជាការ​បន្សល់​ទុកជា​កេរតំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ។

ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន នេត្រ ភក្ត្រា បាន​ថ្លែងថា នៅ​រៀងរាល់ឆ្នាំ កូនឈើ​ប្រណិត​រួមមាន​ប្រភេទ​ឈើ​គ្រញូង បេង នាងនួន ធ្នុង គគីរ ឈើទាល​ជាច្រើន​សែន​ដើម ត្រូវបាន​អាជ្ញាធរ ប្រជាពលរដ្ឋ ដាំ​នៅតាម​តំបន់​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ទាំង​តាមផ្លូវ​សាធារណៈ តាម​សាលារៀន វត្ត​អារាម និង​នៅតាម​តំបន់​ព្រៃ​រិច​រិល​នានា។ ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ហៅ​សកម្មភាព​យ៉ាង​ផុសផុល​នៃ​ការដាំ​ដើមឈើ​នៅ​ទូទាំងប្រទេស​នេះ​ថា​ជា ចលនា​ស្រឡាញ់​បរិស្ថាន​និង​ធនធានធម្មជាតិ និង​ការចូលរួម​យ៉ាង​ផុសផុល​នៃ​ការដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ គឺជា​កាយវិកា​នៃ​ការគោរព​ស្រឡាញ់ និង​ចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​និង​ជីវៈចម្រុះ​ឱ្យបាន​គង់វង្ស​សម្រាប់​ជា​ផលប្រយោជន៍​មនុស្ស​រាប់​ជំនាន់​ត​ទៅមុខទៀត។

ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​លើកឡើងថា ដើមឈើ​ដែល​យើងទាំងអស់គ្នា​បាន​ដាំ​នៅថ្ងៃនេះ​គឺ​មានន័យថា​កម្ពុជា​នឹងមាន​ដើមឈើ​ថ្មី បន្ថែម​លើ​ធនធាន​ព្រៃឈើ​ដែល​យើង​មាន​ស្រាប់​នៅក្នុង​តំបន់ការពារធម្មជាតិ​ដែល​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ការពារ​និង​អភិរក្ស។ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ថា៖ «សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ដាំ​ដើមឈើ​ទាំងអស់គ្នា ដើម្បី​បង្កើត​ភាព​បៃតង បង្កើន​គម្រប​ព្រៃឈើ​បន្ថែម និង​ការពារ​ធនធានធម្មជាតិ ព្រៃឈើ​របស់​កម្ពុជា។ បើតាម​ការបញ្ជា​ក់រប​ស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិ​ស្ដា​ន ប្រទេស​កម្ពុជា​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ការពារ​ធន​ធន​ធម្មជាតិ ដែល​ខ្លួន​មាន​ដោយ​បង្កើត​តំបន់ការពារធម្មជាតិ និង​តំបន់​អភិរក្ស​ជាច្រើន​កន្លែង ដែល​រហូត​មកទល់ពេលនេះ​ប្រព័ន្ធ​តំបន់​ការពារ​ពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ជាង ៧០ កន្លែង មាន​ផ្ទៃដី​ជាង ៧,៣ លាន​ហិកតា​ស្មើ​ប្រមាណ​ជាង ៤១ភាគរយ​នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​កម្ពុជា និង​ស្ថិតក្រោម​យុត្តាធិការ​គ្រប់គ្រង និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន។ ឯកឧត្តម​បាន​ថ្លែងថា​ផ្ទៃដី​តំបន់​ធម្មជាតិ​ដែល​កម្ពុជា​ដាក់​ជា​តំបន់​អភិរក្ស​នេះ​ច្រើនជាង ២ ដង​នៃ​គោលការណ៍​ជីវៈចម្រុះ​អា​ឈី (Archi) ដែល​កំណត់ថា​ប្រទេសនីមួយៗត្រូវ​រក្សា​ដី​អភិរក្ស ១៧ ភាគរយ​នៃ​ផ្ទៃដី​ប្រទេស។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការដាំដុះ​ព្រៃឈើ​បន្ថែម​ថ្មី​នេះ​គឺ​បាន​ដើរតួនាទី​សំខាន់​ដើម្បី​បង្កើត​បរិស្ថាន​បៃតង​សម្រាប់​ភូមិ​ឃុំ សហគមន៍ និង​ដើម្បី​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ។ ការប្រែប្រួល​អាកាសធាតុ ដែល​បាននិងកំពុង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ពិភពលោក ហើយ​កម្ពុជា​មិនមែនជា​ប្រទេស​ដែល​បង្កឱ្យមាន​ការប្រែប្រួល​អាកាសធាតុ​ឡើយ តែ​បាននិងកំពុង​រង​នូវ​ផលប៉ះពាល់​ដោយ​ការប្រែប្រួល​អាកាសធាតុ​ជាក់ស្តែង​ដូចជា​រដូវវស្សា​ចាប់ផ្តើម​យឺត ភ្លៀង​មិន​ទៀងទាត់ ភាពរាំងស្ងួត ឬ​ទឹកជំនន់ ធ្វើឱ្យមាន​ការប្រែប្រួល​នៃ​របប​ទឹក​នៃ​ទន្លេមេគង្គ និង​ទន្លេសាប និង​ធ្វើឱ្យ​ខូច​ផលដំណាំ​ប្រជាពលរដ្ឋ​ជាដើម៕

#អរគុណសន្តិភាព