សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

កិច្ចប្រជុំ​រវាង​លោកនាយ​សេនាធិការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជាមួយ​ប្រធាន​គម្រោង​សហប្រតិបត្តិការ​បារាំង

ភ្នំពេញ៖ ដោយ​បានទទួល​ការអនុញ្ញាតិ​ដ៏​ខ្ពង់ខ្ពស់​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស សំបូរ​ធន នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាព្រឹក​ថ្ងៃ​ច័ន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ បាន​អញ្ជើញ​ប្រជុំ​ជាមួយ​លោក​វរសេនីយ៍ត្រី វាំង​សង់ ម៉ា​រ៉េ​ស​ស្កូ ប្រធាន​គម្រោង​សហប្រតិបត្តិការ​បារាំង​អម​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្ដីពី​គណៈកម្មការ​ដឹកនាំ​ឆ្នាំ២០២១ និង​ទិសដៅ​ការងារ​ឆ្នាំ២០២២។ អង្គប្រជុំ​ក៏បាន​ពិភាក្សាគ្នា​ផងដែរ​ពី​លទ្ធផល​ការងារ​ដែល​បានធ្វើ និង​មិន​បានធ្វើ​ក្នុង​ឆ្នាំ២០២០កន្លងមកនេះ៕

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

#អរគុណសន្តិភាព