សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការបញ្ជូន​លទ្ធផល​នៃ​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​លោក តេង វណ្ណឌី ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ត​ព្រះសីហនុ  ព្រឹក​ថ្ងៃ​ចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ ។អញ្ជើញ​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការបញ្ជូន​លទ្ធផល​នៃ​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អភិបាលស្រុក​ព្រៃនប់ ស្នងការ​នគរបាល​ខេត្ត បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​គណបក្សនយោបាយ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោក តេង វណ្ណឌី ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​របៀបវារៈ​ចំនួន​ពីរ ទី១.ពិភាក្សា​ជា មួយ​ភាគី​ពាក់ព័ន្ធ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី៤ ។ ២.បណ្តុះបណ្តាល​គណ:បក្សនយោបាយ ស្តីពី​រៀបចំ​ការបោះឆ្នោត ការចុះបញ្ជី​គណៈ​នយោបាយ និង​បេក្ខជន​គណបក្សនយោបាយ ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​នៅ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ទោះបី​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ-១៩ យើង​អនុវត្តតាម​និតិ​វិធី​ចំនួន​បួន​មានដូចជា: ១.ការចុះបញ្ជី​គណ:បក្សនយោបាយ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា

២.បញ្ហា​ប្រឈម​ក្នុង​បរិបទ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩

៣.ការអនុវត្ត​សាកល្បង​ដោយ​ប្រើ​ប៊ិក​គំនូស​សញ្ញា​គាំទ្រ​លើ​សន្លឹកឆ្នោត

៤.ការបញ្ជូន​លទ្ធ​ផលប​ណ្តោះ​អាសន្ន​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានធ្វើការ​វាយតម្លៃ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ត​ព្រះសីហនុ ទោះបី​ជំងឺ​កូ​វីដ-១៩ កំពុង​មានការ​រាតត្បាត​នៅ​ខេត្ត​ព្រះសីហនុ ក៏​មន្ត្រី​លេខាធិការដ្ឋាន​មិន​រុញ​រា​ក្នុងការ​បំពេញភារកិច្ច​ក្នុង​ការរៀបចំ​ការបោះឆ្នោត​សាកល្បង​នៅ​ស្រុក​ព្រៃនប់ មាន​ចំនួន ០២មណ្ឌល នៅ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខ ដោយ​គោរព​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អនុវត្តតាម​លទ្ធិប្រជាធិបតេយ្យ ម្យ៉ាងទៀត​ការធ្វើកំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត តាម​ប្រព័ន្ធ​ពត៌មាន​វិទ្យា​ជួយ​កាត់បន្ថយ​បញ្ហា​ប្រឈម​នានា និង​ការចូលរួម​របស់​គណ​បក្សនយោបាយ​ក្នុងការ​ចូលរួម​សង្កេតការណ៍​តាមដាន​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត​ទទួលបាន​សុខដុម​នីយកម្ម ។

ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ស្នើ​សុំឱ្យ​គណៈបក្សនយោបាយ​ចូលរួម​ធាតុ​ចូល​នូវ​ទស្សនៈ​នៃ​កំណែទម្រង់​នៃ​ការបោះឆ្នោត​ស្របតាម​បច្ចេកវិទ្យា​ទំនើប​នៃ​ការបោះឆ្នោត​សាកល្បង​នាពេលខាងមុខ និង​ឈានទៅ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​បន្តទៀត ។

ទន្ទឹម​នោះ​ឯកឧត្ដម​អភិបាលខេត្ត​ក៏បាន​ណែនាំ​ឱ្យ​ក្រុមការងារ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ត ក៏ដូចជា​អង្គ​បោះឆ្នោត​ទាំងអស់​ត្រូវ​ពាក់​ម៉ាស រក្សា​គម្លាត​សុវត្ថិភាព នៅតាម​ការិយាល័យ​បោះឆ្នោត​ត្រូវមាន​ទូរ​បាញ់ថ្នាំ​សម្លាប់​មេរោគ​មុនពេល​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត ដើម្បី​ធានាថា​អ្នកចូលរួម​បោះឆ្នោត​និង​មន្ត្រី​ការិយាល័យ​បោះឆ្នោត​របស់​យើង មិនមាន​ការឆ្លង​ជំងឺ​កូ​វីដ-១៩ ។ ដោយសារ​កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​បាន​ឆក់យក​អាយុជីវិត​ប្រជាពលរដ្ឋ​ស្លូតត្រង់​អស់​ជាច្រើន​នាក់ ទើប​រាជរដ្ឋាភិបាល​បានជ្រើសរើស​ការបោះឆ្នោត​ប្រកួតប្រជែង​តាម​លទ្ធិប្រជាធិបតេយ្យ និង​ការចូលរួម​ប្រកបដោយ​ឆន្ទ:ដោយ​សុខសន្តិភាព​សម្រាប់​ជាតិ មាតុភូមិ​របស់​យើង៕

ប្រភព៖ រដ្ឋបាលខេត្ត​ព្រះសីហនុ

#អរគុណសន្តិភាព