សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អភិបាល​ខេត្តតាកែវ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការយក​សំណាក​ក្រុមអាជីវករ និង​ស្ថានភាព​ទូទៅ​ជុំ​ផ្សារ​តាកែវ

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ រួមជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការសម្រេច​របស់​រដ្ឋបាល ខេត្ត ស្ដីពី​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម ការលក់ដូរ​នៅក្នុង​ផ្សារ​តាកែវ បរិវេណ ជុំវិញ​ផ្សារ និង​ការលក់ដូរ​តាម​គេហដ្ឋាន​ជុំវិញ​ផ្សារ​តាកែវ​ទាំងអស់ ស្ថិតនៅ​ភូមិ​ថ្នល់​បែក សង្កាត់ រកា​ក្រៅ ក្រុង​ដូន​កែវ ដែលជា​តំបន់​មាន​អ្នក​វិជ្ជមាន​កូ​វីដ-១៩ បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ ប្រយោល​ជាច្រើន​នាក់​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ព្រមទាំង​ការយក​សំណាក របស់​ក្រុមអាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​តាកែវ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

មានប្រសាសន៍​ឱកាស​ចុះ​ត្រួតពិនិត្យ​នោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​ថ្លែងថា  ក្នុង​គោលបំណង​ដើម្បី​កាត់ផ្តាច់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ នៅក្នុង​ភូមិសាស្ត្រ​ដែល ត្រូវបាន បិទ​ខ្ទប់ និង​ទប់ស្កាត់​ជំងឺ​នេះ​មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់ផ្សេងៗទៀត​បាន។ អាជីវករ និង​អ្នកលក់ដូរ​ក្នុង​ផ្សារ និង​ជុំវិញ​ផ្សារ​ទាំងអស់ មាន​កាតព្វកិច្ច​ផ្តល់​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ-១៩ ដល់​មន្ត្រី​សុខាភិបាល នៅ​ចំណតរថយន្ត​ផ្សារ​តាកែវ ក្នុងករណី​ដែល​បងប្អូន​ខាក​ខាន មិនបាន​ផ្តល់​សំណាក​តាម​កាលកំណត់​ខាងលើ ត្រូវ​ទៅ​ផ្តល់​សំណាក​នៅ​មណ្ឌល សុខភាព​ឬ​មន្ទីរ ពេទ្យ​បង្អែ​កនៅ​ជិត​លំនៅស្ថាន​របស់​បងប្អូន​ប្រជាពលរដ្ឋ។

ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា ចំពោះ អាជីវករ និង​អ្នកលក់ដូរ​ទាំងអស់​ព្រមទាំង​ក្រុមគ្រួសារ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​អនុវត្ត ៣កុំ និង ៣ការពារ ក្នុងអំឡុងពេល​នៃ ការអនុវត្ត​វិធានការ​ផ្អាក​ជា​បណ្តោះអាសន្ន ត្រូវបាន​ហាម ឃាត់​ការចេញចូល ការជួបជុំ ឬ​ការ ប្រមូលផ្តុំ​មនុស្ស​នៅ​តំបន់​បិទ​ខ្ទប់៕

ប្រភព៖ រដ្ឋបាល​ខេត្តតាកែវ

#អរគុណសន្តិភាព