សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្ដេច​ក្រឡាហោម ស ខេង អនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម

ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាត​ឲ្យ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​ក្រឡាហោម ស ខេង និង​ឯកឧត្តម ឯកអគ្គរដ្ឋទូត បានធ្វើការ​កត់សម្គាល់ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកជំទាវ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស សហរដ្ឋអាមេរិក មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពេលថ្មីៗនេះ។

សម្ដេច​ក្រឡាហោម ក៏បាន​មានប្រសាសន៍ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សារៈសំខាន់​នេះ នឹង​បន្ដ​ពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត។ សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែងអំណរគុណ តាមរយៈ​ឯកឧត្តម ឯកអគ្គរដ្ឋទូត ជូន​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក ដែល​បាន និង​កំពុង​បន្ដ​ផ្ដល់ជំនួយ​គាំទ្រ​ដល់​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ-១៩ ។

បន្ថែម​ពីនេះ ចំពោះ​វិស័យ​អនុវត្ត​ច្បាប់​វិញ សម្ដេច​ក្រឡាហោម ស ខេង និង​ឯកឧត្តម ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​នៅលើ​ការងារ​ប្រយុទ្ធប្រឆាំង​បទល្មើស ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស ជាពិសេស កិច្ច​គាំពារ​កុមារ និង​ការ​អនុវត្តតាម​សេ​ក្ដី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ។

ចំពោះ​ការអនុវត្ត​សេចក្ដីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ​នេះ សម្ដេច​ក្រឡាហោម ក៏បាន​លើកឡើងថា កម្ពុជា​តែងតែ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​កាតព្វកិច្ច​ជា​អន្ដរជាតិ​របស់ខ្លួន ក្នុងការ​អនុវត្ត​នូវ​សេចក្ដីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ​លើ​កិច្ចការ​នានា​ដែល​ស្ថិតនៅក្រោម​ក្របខណ្ឌ នៃ​អង្គការសហប្រជាជាតិ ជាពិសេស​ក្រុមប្រឹក្សាសន្ដិសុខ៕

#អរគុណសន្តិភាព