សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តម កៅ សុខ​អាន អភិបាលរង​ខេត្ត​រៀបចំ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង អភិបាលរង​ស្រុក​ចំការលើ

កំពង់ចាម៖ នៅ​រសៀល​ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម កៅ សុខ​អាន អភិបាលរង​ខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង អភិបាលរង​ស្រុក​ចំការលើ។ ក្នុង​កម្មវិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ចំការលើ គណៈ​អភិបាលស្រុក​ចំការលើ លោក​អភិបាលស្រុក​កោះសូទិន លោក-លោកស្រី​មន្ត្រីរាជការ​សាលាស្រុក និង​លោក-លោកស្រី​មេឃុំ​ទាំង០៨ ក្នុងស្រុក​ចំការលើ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ក្នុងឱកាស​នោះ ឯកឧត្តម កៅ សុខ​អាន អភិបាលរង​ខេត្ត បាន​ផ្តាំផ្ញើរ​ដល់​លោក លោក យន់ ឈុន​លាង និង​លោក សេង សុខ​កែម ដែល​បានប្រកាស​តែងតាំង​ឲ្យ​ចូលកាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក​នា​ថ្ងៃនេះ ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួងមហាផ្ទៃ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់ ស្តីពី​សហលក្ខន្តិកៈ​រប​ស់​មន្ត្រីរាជការ​ស៊ីវិល។ ត្រូវខិតខំ​បំពេញការងារ​តាម​តួនាទី​ភារកិច្ច​ឲ្យ​អស់ពី​កម្លាំងកាយ​កម្លាំងចិត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង និង​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​អង្គភាព​ជំនាញ និង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​ជម្រុញ​ការអភិវឌ្ឍន៍​មូលដ្ឋាន​ឱ្យបាន​រីកចំរើន។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលរង​ខេត្ត ក៏បាន​ផ្តាំផ្ញើរ និង​ណែនាំ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ចំណេះ​រដ្ឋបាល​ស្រុក​ចំការលើ ត្រូវ​សិក្សា​ស្វែងយល់​ពី​លិខិតបទដ្ឋាន​នានា និង​ត្រូវខិតខំ​បំពេញភារកិច្ច​តាម​ជំនាញ ក្នុង​វិស័យ​របស់ខ្លួន​សំដៅ​ធ្វើ​យ៉ាណា​ង​ការបម្រើ​សេវាសាធារណ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យបាន​ទាន់ពេលវេលា មាន​តម្លាភាព ប្រសិទ្ធភាព ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ ស្របពេល​នៃ​ការវិវត្តន៍​នៃ​បច្ចេកវិទ្យា មន្ត្រីរាជការ​ទាំងអស់ ក៏ត្រូវ​ស្វែងយល់​ពី​ប្រព័ន្ធ​បច្ចេកវិទ្យាថ្មីៗ ដើម្បី​ជា​ប្រយោជន៍ និង​ជំរុញ​ព​ន្លឿ​ន​ដល់​ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ​របស់​អង្គភាព​ខ្លួន​ឱ្យមាន​ការរីកចម្រើន។

ឯកឧត្តម អភិបាលរង​ខេត្ត ក៏បាន​កោតសរសើរ ដល់​រដ្ឋបាល​ស្រុក​ចំការលើ កន្លងមក​បាន ចូលរួម​ជាមួយ​រាជ​រដ្ឋ​ភិ​បាល​ក្នុង​ការងារ​អនុវត្ត​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ទទួលបាន​លទ្ធផល​ល្អប្រសើរ ពិសេស​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​មូលដ្ឋាន។ ហើយ​ក្នុងតំណាក់កាល​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ រដ្ឋបាល​ស្រុក បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន វិធានការ​នានា​របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​របស់​រដ្ឋបាលខេត្ត សំដៅ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩នៅក្នុង​មូលដ្ឋាន​របស់ខ្លួន។ ជាមួយគ្នានេះ រដ្ឋបាល​ស្រុក ក៏ត្រូវ​បន្ត​អភិវឌ្ឍន៍​មូលដ្ឋាន​របស់ខ្លួន ឲ្យ​មានការ​រីកចម្រើន​ទ្វេ​ឡើង​បន្ថែមទៀត។

គួរ​បញ្ជាក់ថា៖ យោងតាម​សេចក្តីប្រកាស លេខ ១៣៧៥ប្រក ចុះ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ ត្រូវបាន​ផ្ទេរ​លោក យន់ ឈុន​លាង ឋានន្តរ​ស័​កិ្ត វរមន្ត្រី​ថ្នាក់​លេខ ៣ ពី​អភិបាលរង​ស្រុក​ជើងព្រៃ ឱ្យទៅ​កាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក​ចំការលើ និង​លោក សេង សុខ​កែម ឋានន្តរស័ក្តិ​នាយក្រមការ​ថ្នាក់​លេខ ៣ ពី​អភិបាលរង​ស្រុក​កោះសូទិន ឱ្យទៅ​កាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក​ចំការលើ៕

ប្រភព៖ រដ្ឋបាលខេត្ត​កំពង់ចាម

#អរគុណសន្តិភាព