សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អាជ្ញាធរ​ខេត្ដ​សៀមរាប ចាប់ផ្ដើម​ធ្វើការ​ផាកពិន័យ​ហើយ ចំពោះ​អ្នក​ដែល​អត់​ពាក់​ម៉ាស់ និង​ពាក់​ម៉ាស​មិន​ត្រឹមត្រូវ

សៀមរាប៖ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប  បាន​ដឹកនាំ​កម្លាំងចម្រុះ​របស់​ខេត្ដ ដែលមាន​កម្លាំង​សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ និង​ក្រុមមន្ដ្រី​សុខាភិបាល ចុះ​ផាកពិន័យ ទៅលើ​អាជីវករ​លក់ដូរ​ដែល​មិន​ពាក់​ម៉ាស់ និង​ពាក់​មិន​ត្រឹមត្រូវ នៅ​ផ្សារ​ធំថ្មី​លើ ក្រុង​សៀមរាប ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោក ពិន ប្រាកដ នៅ​ព្រឹក​ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បាន​មានប្រសាសន៍ថា មុននឹង​ចុះ​ធ្វើការ​ផាកពិន័យ​នេះ អាជ្ញាធរ​បាន​ចុះ​ណែនាំ​ជាច្រើន​ដង​មកហើយ ប៉ុន្ដែ​អាជីវករ​និង​ពលរដ្ឋ​មួយចំនួន​តូច​មិន​អនុវត្ដ​តាម​សេចក្តីណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួងសុខាភិបាល​នោះទេ ទើប​ពេលនេះ​អាជ្ញាធរខេត្ត បាន​ចុះ​អនុវត្ដ​ទៅតាម​ផ្លូវច្បាប់ ហើយ​បើតាម​ការសង្កេតឃើញថា មាន​អាជីវករ និង​ពលរដ្ឋ​ប្រមាណ៥ភាគរយ​ប៉ុណ្ណោះ ដែល​ពួកគាត់​មិន​ពាក់​ម៉ាស់ និង មិន​អនុ​ត្ដ​តាមច្បាប់។

លោក​អភិបាលរង​ខេត្ត មានប្រសាសន៍​ទៀតថា នេះ​ជា​លើក​ទី១ សម្រាប់​ការចុះ​ផាកពិន័យ ចំពោះ​អ្នក​ដែល​អត់​ពាក់​ម៉ាស់ និង​ពាក់​ម៉ាស​មិន​ត្រឹមត្រូវ ហើយ​អាជ្ញាធរ​នឹងធ្វើ​ការផាកពិន័យ​បន្ដទៀត ទៅលើ​អ្នក​មិន​អនុវត្ដ​តាមច្បាប់ ក៏ដូចជា​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​រាជរដ្ឋាភិបាល​ផងដែរ ដូច្នេះ​ក្នុងឱកាស​នេះ សូម​អំពាវនាវ ដល់​ប្រជា​ពលរ​ដេ្ឋ​ទាំងអស់ សូម​អនុវត្ដ​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល នូវ​វិធានការ ៣ការពារ និង៣កុំ ឲ្យ​បានគ្រប់ៗគ្នា ខណៈដែល​ខេត្ដ​សៀមរាប មួយរយៈ​ចុងក្រោយ​នេះ​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ចូលក្នុង​សហគមន៍ បាន​កើតមាន​ច្រើន​ជា​បន្ដបន្ទាប់។

យោងតាម​អនុ​ក្រិ​ត្យ ស្ដីពី​កាតព្វកិច្ច​ពាក់​ម៉ាស់ តាម​មាត្រា ១៩ នៃ​អនុក្រឹត្យ​នេះ​ចែងថា បុគ្គល​ដែល​មិន​ពាក់​ម៉ាស់​នៅ​កន្លែង​ចាំបាច់​ដែ

ល​ក្រសួងសុខាភិបាល​បាន​ណែនាំ​នឹងត្រូវ​រង​ការផាកពិន័យ​ពី ២០ ម៉ឺន​រៀល ទៅ១លាន​រៀល ប្រសិនបើ​បុគ្គល​នោះ​មិន​ធ្វើតាម​ការព្រមាន​លើក​ទី ១ ។

ចំណែក​អ្នករៀបចំ​កម្មវិធី​អ្វីមួយ​ដែល​មិន​គោរព​ទៅតាម​គោលការណ៍​គម្លាត​សង្គម​ត្រូវ​រង​ការផាកពិន័យ​ពី ១លាន ទៅ៥លាន​រៀល ក្នុងករណី​មិន​ធ្វើតាម​ការព្រមាន​លើក​ទី១ ។

ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ គិត​ត្រឹម​ល្ងាច​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ  ខេត្តសៀមរាប​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ-១៩ សរុប​ចំនួន ២៤៩នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​ចំនួន៩០នាក់ , កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប  ចំនួន១៥៧នាក់ និង ស្លាប់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ-១៩ ចំនួន ០២នាក់ ដែល​គាត់​ទាំងពីរ​នាក់ ជា​អ្នកជំងឺ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុននឹង​គាត់​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ-១៩ ៕

#អរគុណសន្តិភាព