កងកម្លាំង​មួក​ខៀវ​កម្ពុជា ១៣៩នាក់ អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ ក្រោយ​ពិនិត្យ​សំណាក​ទទួលលទ្ធផល​អ​វិជ្ជមាន​កូ​វីដ-១៩

ភ្នំពេញ៖ កងកម្លាំង​មួក​ខៀវ​កម្ពុជា ១៣៩នាក់ ក្នុងនោះ​នារី ១១នាក់ អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅ ផ្ទះ​ជួប​ក្រុមគ្រួសារ​វិញ ក្រោយ​ពិនិត្យ​សំណាក​វិភា​គជា​លើក​ទី២ ទទួលលទ្ធផល​អវិជ្ជមាន កូ​វីដ-១៩ ពី​ក្រសួងសុខាភិបាល។

កងកម្លាំង​មួក​ខៀវ​កម្ពុជា ១៣៩នាក់ អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ ក្រោយ​ពិនិត្យ​សំណាក​ទទួលលទ្ធផល​អ​វិជ្ជមាន​កូ​វីដ-១៩

នេះ​ជាការ​លើកឡើង​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន គណៈកម្មាធិការ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​នា​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅ​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក នៃ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ នា​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ឯកឧត្តម​បញ្ជាក់ថា កម្លាំង​ទាំង ១៣៩នាក់​នេះ គឺ​បានធ្វើ​ច​ត្តា​ឡី​ស័ក បន្ទាប់ពី​បាន ធ្វើ​មាតុភូមិនិវត្តន៍ ក្រោយ​បញ្ចប់​បេសកកម្ម​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​ម៉ាលី រយៈ ពេល១ឆ្នាំ កាលពី​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ។

កងកម្លាំង​មួក​ខៀវ​កម្ពុជា ១៣៩នាក់ អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ ក្រោយ​ពិនិត្យ​សំណាក​ទទួលលទ្ធផល​អ​វិជ្ជមាន​កូ​វីដ-១៩

ឯកឧត្តម សែម សុវណ្ណនី បញ្ជាក់ថា ទាំង១៣៩នាក់​នេះ ទទួលលទ្ធផល​អវិជ្ជមាន​កូ​វីដ-១៩ បន្ទាប់ពី​ធ្វើ​សំណាក​វិភាគ​កាលពី​ថ្ងៃទី២៦ ខែកញ្ញា ហើយ​ថ្ងៃនេះ មានការ​អនុញ្ញាត​ពី ក្រសួងសុខាភិបាល​ឱ្យកម្លាំង​ទាំងអស់នេះ​វិលត្រឡប់​ទៅផ្ទះ​វិញ ត្រូវ​បន្ត​អនាម័យ​ខ្លួនប្រាណ ជានិច្ច។ ជាមួយគ្នា​នោះ ប្រសិនបើ​មាន​អា​ការៈមិន​ប្រក​តី​ត្រូវ​រាយការណ៍​មជ្ឈមណ្ឌល​ជាតិ ឬ​ទាក់ទង​ទៅ​អ្នកជំនាញ​នៃ​ក្រសួងសុខាភិបាល៕