សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋបាល​ខេត្តកោះកុង បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​របៀប​វារ: ចំនួន៣

កោះកុង៖ លោកជំទាវ មិថុនា ភូ​ថង អភិបាល នៃ​គណ:អភិបាលខេត្ត និង​ជា​ប្រធាន​គណ:ក​ម្មា​ធិ​ការគ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត ថ្ងៃ​ពុធ​ទី៩ ខែមិថុនា ឆ្នាំ២០២១  បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​សមាជិក សមាជិកា ដើម្បី​ពិភាក្សា​លើ​របៀប​វារ: ដូចខាងក្រោម÷

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

១.ការប្រកាស​ការកែសម្រួល​សមាសភាព​គណ:ក​ម្មា​ធិ​ការគ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត និង​ក្រុមការងារ​ដី​រដ្ឋ​ថ្នាក់ក្រុង ស្រុក

២.សេចក្តីរាយការណ៍ អំពី​របាយការណ៍​វឌ្ឍនភាព នៃ​ការបោះបង្គោល​ដី​រដ្ឋ​របស់​របស់​រដ្ឋ​បាល​ក្រុង ស្រុក នីមួយៗ

៣. បញ្ហាផ្សេងៗ

ក្នុង​កិច្ចប្រជុំ លោកជំទាវ​អភិបាលខេត្ត បាន​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ចូលរួម​សហការ​អនុវត្ត​ការងារ ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ពិសេស​គណ:ក​ម្មា​ធិ​ការដែល​ទើប​កែសម្រួល​សមាសភាព​ថ្មី​នេះ ត្រូវ​រៀបចំ​ពង្រឹង​ការអនុវត្ត​ការងារ ដើម្បី​ជា​ធាតុ​ក្នុង​ការរៀបចំ​ផែនការ​ទៅ​អនាគត ស្របតាម​ចក្ខុវិស័យ នៃ​ផែនការ​ប្រើប្រាស់​ដីធ្លី រួមទាំង ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តផ្សេងៗ សំដៅ​ធានា និង​បម្រើ​ប្រយោជន៍​រួម។

ដោយឡែក មុននឹង​បញ្ចប់ លោកជំទាវ បាន​អំពាវនាវ​ដល់​សមាជិក សមាជិកា អង្គប្រជុំ ត្រូវអនុវត្ត​អនុសាសន៍​របស់​រាជរ​ដ្ឋា​ភិ​បាល ៣កុំ ៣ការពារ និង​គោលការណ៍​ណែនាំ​នានា របស់​ក្រសួង​មាន​សមត្ថកិច្ច ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ-១៩ ផងដែរ៕

ប្រភព៖ រដ្ឋបាល​ខេត្តកោះកុង

#អរគុណ​សន្តិភាព