សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តម​អ៊ុក ប៊ុន​ឈឿន បាន​ដឹកនាំ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី២ នាំយក​អំណោយ​ប្រគល់ជូន​អាជ្ញាធរខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ សម្រាប់​ជួយឧបត្ថម្ភ​ពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក

ភ្នំពេញ៖ ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី២ ដឹកនាំ​ដោយ​ឯកឧត្តម​អ៊ុក ប៊ុន​ឈឿន ប្រធាន​ក្រុម​បាន​អញ្ជើញ​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ទៅ​ប្រគល់ជូន​អាជ្ញាធរខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ សម្រាប់​ជួយឧបត្ថម្ភ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុង​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ក្នុងឱកាស​នោះ​លោក​អ៊ុក ប៊ុន​ឈឿន បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​ជាពិសេស​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ផ្ញើជូន​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ដែល​បំពេញការងារ​នៅក្នុង​ខេត្ត​ទាំងពីរ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​ទាំងអស់​ប្រកបដោយ​ក្តី​នឹករលឹក។

លោក​ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់​អាជ្ញាធរខេត្ត​ទាំងពីរ ត្រូវ​បន្ត​ការអនុវត្ត​គ្រប់​វិធានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ថែមទៀត និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​មានការ​អត់ធ្មត់​កុំ​បំពាន​កុំ​ប្រមាថ​និង​កុំ​ធ្វេសប្រហែស​ឱ្យសោះ ពីព្រោះ​បច្ចុប្ប្ន​ន្ន​នៅ​ទូទាំងប្រទេស​កម្ពុជា​នៅមាន​តំបន់​មួយចំនួន​នៅតែ​ប្រឈម​ខ្លាំង​ដដែល ដូច្នេះ​យើង​ត្រូវ​បន្ត​ប្រកាន់ខ្ជាប់​នូវ​វិធានការ ៣ការពារ ៣កុំ ព្រមទាំង​អនុវត្ត​ឱ្យបាន​តាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល​ដើម្បី​ការពារ​សុខភាព និង​អាយុជីវិត​របស់​យើង​ក្រុមគ្រួសារ​យើង​និង​សង្គមជាតិ​យើង។

អំណោយ​ដែល​ក្រុម​សមាជិក​ព្រឹទ្ធសភា​យកទៅ​ប្រគល់ជូន​អាជ្ញាធរខេត្ត​ទាំងពីរ​នាពេលនេះ ដោយ​ក្នុង​ខេត្តនីមួយៗទ​ទួ​បាន៖មី ១០០កេស ទឹក​សុ​ទ្ ធ១០០កេស ត្រីខកំប៉ុង១០០កេ ស​ទឹកត្រី១០០យួ រ​និង​ទឹកស៊ីអ៊ីវ១០០យួរ៕

#អរគុណសន្តិភាព