សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្ដេច​ក្រឡាហោម ស ខេង ៖ កម្ពុជា​ត្រៀមខ្លួន​ជាស្រេច​រៀបចំ​ព្រឹត្តិការណ៍​ជាតិ-អន្ដរជាតិ ដោយ​មិនមាន​អ្វី​ប្រែប្រួល​ឡើយ

ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កម្ពុជា​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ជាតិ-អន្ដរជាតិធំៗ ដូចជា កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប នា​ឆ្នាំ២០២២ ខាងមុខនេះ ដោយ​មិនមាន​អ្វី​ប្រែប្រួល​នោះឡើយ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា «ជាការ​ពិត​បណ្ដា​ព្រឹត្តិការណ៍​ជាតិធំៗ ក៏ដូចជា ព្រឹត្តិការណ៍​អន្តរជាតិធំៗ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ ព្រមទាំង​ប្រារព្ធ​ធ្វើជា​បន្តបន្ទាប់​នោះ កម្ពុជា​បាន​ត្រៀម​ថា​នឹង​ប្រព្រឹត្ត​ទៅតាម​កាលវិភាគ ឬ​កម្មវិធី​ដែល​បាន​គ្រោងទុក ដោយ​មិនមាន​អ្វី​ប្រែប្រួល​នោះឡើយ»។

នាឱកាស​នោះ ឯកឧត្តម ឯកអគ្គរាជទូត​ជប៉ុន លើកឡើងថា នៅក្នុង​ឆ្នាំ២០២១ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត កម្ពុជា​នឹងត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិធំៗជាច្រើន ដូចជា កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប និង​ប្រធាន​អាស៊ាន​ឆ្នាំ២០២២ និង​ព្រឹត្តិការណ៍​ជាតិ ដូចជា ការបោះឆ្នោត ជា​បន្ទាប់។

ឯកឧត្តម ក៏បាន​លើកឡើង​ពី​ការត្រៀមខ្លួន​របស់​ភាគី​ជប៉ុន សម្រាប់​ការបន្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា ក្រសួងមហាផ្ទៃ ក្នុងការ​រួមចំណែក​ធ្វើឱ្យ​ព្រឹត្តិការណ៍​ជាតិ និង​ព្រឹត្តិការណ៍​អន្តរជាតិធំៗទាំងនោះ មានដំណើរ​ការ​ទៅ​ប្រកបដោយ​ជោគជ័យ។

ជាការ​ឆ្លើយតប សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​ដល់​បំណង​ដ៏​ល្អ​របស់​ភាគី​ជប៉ុន ដែល​ត្រៀម​ផ្ដល់​កិច្ចសហការ​គាំទ្រ​ដល់​ការ​ប្រារព្ធ​បណ្ដា​ព្រឹត្តិការណ៍ធំៗទាំងនោះ​ឱ្យទទួល​បាន​ជោគជ័យ។ ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ សម្ដេច ក៏​ត្រៀមខ្លួន​ក្នុងការ​បន្ត​នូវ​កិច្ចសហប្រតិបត្តិការ ក៏ដូចជា ពិភាក្សា​លើ​បញ្ហា​នានា ក្នុង​គោលដៅ​ពង្រឹង​ព​ង្រី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា-ជប៉ុន ឱ្យ​កាន់តែ​រីកចំរើន​ខ្លាំងក្លា​ថែមទៀត៕

ដោយ ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា

#អរគុណសន្តិភាព