សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

តំណាង WHO ប្រចាំ​កម្ពុជា៖ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-១៩ អាច​ធ្លាក់​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ជាង​នេះ បើសិនជា​បងប្អូន​ពល​រដ្ឋ ភ្លេចខ្លួន

ភ្នំពេញ៖ លោកស្រី លី អាយ​ឡាន តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​កម្ពុជា បាន​ថ្លែងថា ស្ថានភាព​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ វា​នឹង​អាចមាន​សភាព​ធ្ងន់ធ្ងរ​ជាង​អ្វីដែល​យើង​ឃើញ​នាពេល​បច្ចុប្បន្ននេះ ប្រសិនបើ​ប្រជាពលរដ្ឋ​កម្ពុជា​ឆាប់​ភ្លេចខ្លួន ថា​មិន​អី​ទេ ហើយ​បន្ធូរបន្ថយ​នូវ​វិធាន​ការពារ នោះ​វា​នឹង​ក្លាយជា​គ្រោះថ្នាក់​មួយ​ជាក់​ជាមិនខាន។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ Fresh News នៅ​ព្រឹក​ថ្ងៃទី១១ ខែមិថុនា ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោកស្រី លី អាយ​ឡាន បាន​ថ្លែងបន្ដថា «ការបន្ធូរបន្ថយ​នូវ​វិធាន​ការពារ​កូ​វីដ១៩ នឹងធ្វើ​ឱ្យមាន​កំណើន​កើនឡើង​នៃ​ការជួប​ជុំគ្នា ហើយ​ការជួប​ជុំគ្នា​នេះហើយ ដែល​ជំរុញឱ្យមាន​ឆ្លង​កាន់តែ​ច្រើនឡើង ហើយ​បច្ចុប្បន្ននេះ មិនមែនជា​ពេលវេលា​ដែល​យើង​ត្រូវ​ប​ន្ថូ​រ​បន្ថយ​វិធាន​ការពារ​កូ​វីដ១៩នោះទេ គឺជា​ពេលវេលា​មួយ​ដែល​ត្រូវខិតខំ​បន្ថែមទៀត ដើម្បី​ការពាររៀងៗខ្លួន ដើម្បី​យើង​បាន​ចៀសផុត និង​បញ្ចប់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩នេះ។ ខ្ញុំ​សង្ឃឹមថា យើង​នឹង​អាច​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក​នេះ​ទាំងអស់គ្នា»។

លោកស្រី លី អាយ​ឡាន ក៏បាន​ថ្លែង​អំពាវនាវ​ពលរដ្ឋ​កម្ពុជា បន្ដ​អនុវត្ដ​នូវ​វិធាន​ការពារ​កូ​វីដ១៩ឱ្យបានគ្រប់ៗគ្នា ព្រោះ​ការរួមចំណែក​នេះ នឹង​អាចធ្វើឱ្យ​យើង​ដើរចេញ​បាន​ពី​ប្រអប់​នៃ​ការចម្លង​វីរុស​កូ​វីដ១៩ ជាពិសេស​ការចាក់​វ៉ាក់សាំង​កូ​វីដ១៩ គឺអាច​ជួយ​ទៅដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ។ ប៉ុន្ដែ​ការប្រើប្រាស់​វ៉ាក់សាំង​តែមួយ​មុខ មិនមែនជា​ជម្រើស​ក្នុងការ​ទប់ស្កាត់បាន​នូវ​ការឆ្លង​ជំងឺ​កូ​វីដ១៩នោះទេ អ្វីដែល​សំខាន់ គឺ​យើង​ត្រូវ​រួមគ្នា​អនុវត្ដ​ឱ្យបាន​ខ្ជាប់ខ្ជួន ៣ការពារ ៣កុំ បូក​ទាំង​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ១៩ និង​វិធានការផ្សេងៗទៀត​ដែល​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល បានដាក់​ចេញ។

ពាក់ព័ន្ធ​នឹង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩នេះ លោកស្រី លី អាយ​ឡាន ក៏បាន​គូស​បញ្ជក់​ថា «ពលរដ្ឋ​កម្ពុជា មានភ័ព្វ​សំណាង​ណាស់ ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង ដោយ​មិន​គិតថ្លៃ​ទន្ទឹមនឹងនោះ​ក៏មាន មាន​ជនបរទេស​ផងដែរ។ ហើយ​ខ្ញុំ​ពិតជា​សប្បាយ​ចិ​ត្ដ ដែល​ឃើញ​មនុស្ស​វ័យ​ចំណាស់ និង​ជន​ដែលមាន​ពិការភាព បានទទួល​ការ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ជាពិសេស​ផ្ដល់​អាទិភាព​មុនគេ ដោយ​ការយក​ចិ​ត្ដ​ទុកដាក់»៕

#អរគុណសន្តិភាព