សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឧ​ត្ត​ម​សេនីយ៍​ទោ សោម  ស៊ុន​តំណាង​រាជរដ្ឋាភិបាល​ប្រគល់​ថវិកា​ឧបត្ថម្ភ​ជូន​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ក្នុង​ខេត្តកំពង់ធំ

កំពង់ធំ៖ ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​សមាជិក​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩របស់​យោធភូមិភាគ​ទី៤ បានប្រគល់​ថវិកា​របស់​រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួងការពារជាតិ​ឧបត្ថម្ភ​ជូន​ដល់​ក្រុមការងារ​ដឹកនាំ​និង​ក្រុមគ្រូពេទ្យ​ចំនួន ៥៧នាក់​នៅ​រសៀល​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ក្រុមគ្រូពេទ្យ​បាន​អនុវត្ត​ភារកិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ជូន​យោធិន និង​គ្រួសារ​យោធិន​ចំណុះ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ស្នាក់ការ​ការិយាល័យ​ទី២ កងទ័ពជើងគោក​ប្រចាំខេត្ត​កំពង់ធំ ព្រមទាំង​កងរាជអាវុធហត្ថ​ខេ​ត្ ត​និង​ក្រុមគ្រួសារ​ចំ​នួ ន៤លើក​កន្លងមក ដែលមាន​បរិមាណ​ជិត ២ពាន់​នាក់។

ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​សូម​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ ដែល​បាន​យកចិត្តទុកដាក់​ផ្គត់ផ្គង់​វ៉ាក់សាំង​ចាក់​ជូន​កងទ័ព និង​គ្រួសារ​កងទ័ព​បានគ្រប់ៗគ្នា​កន្លងមក​ពិសេស​ថ្ងៃនេះ​បាន​ឧបត្ថម្ភ​នូវ​ថវិកា​លើកទឹកចិត្ត​ដល់​ក្រុមការងារ និង​ក្រុមគ្រូពេទ្យ​ដែល​បាន​បំពេញភារកិច្ច​មិន​ខ្លាច​នឿយហត់​ដើម្បី​បម្រើ​យោធិន និង​គ្រួសារ​យោធិន​ការពារ​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ១៩។

ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​កោតសរសើរ​នឹង​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ និង​ក្រុមគ្រូពេទ្យ​ទាំងអស់​ចំណុះ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ប្រកបដោយ​ជោគជ័យ​និង​មាន​សុវត្ថិ​ភាពល្អ។

ក្រុមការងារ និង​ក្រុមគ្រូពេទ្យ​ទាំងអស់​ចំណុះ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​យោធភូមិភាគ​ទី៤ បាន​ប្ដេជ្ញាចិត្ត​បន្ត​បម្រើ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​នៅ​ខេត្តកំពង់ធំ​នៅពេល​ខាងមុខ​ក្នុងករណី​មាន​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​តាម​ឋានានុក្រម៕

#អរគុណសន្តិភាព