រដ្ឋបាលខេត្ត​បាត់ដំបង បើក​កិច្ចប្រជុំ​ពិនិត្យ វាយតម្លៃ​លើ​ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ

បាត់ដំបង៖ នៅ ថ្ងៃ​ចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង​ខេត្តបាត់ដំបង បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិនិត្យ និង​វាយតម្លៃ​លើ​ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ឆ្នាំ​គោល (២០១៩ ) និង​ជំរុញ​ការរៀបចំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​លើ​អចលនវត្ថុ​ទ្រព្យសម្បត្តិ​រដ្ឋ​នៅ​ថ្នាក់ក្រោម​ជាតិ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក សៀក សុភ័គ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ និង​មន្ត្រី​ពាក់​ន្ធ​ជាច្រើនរូប​ទៀត។

រដ្ឋបាលខេត្ត​បាត់ដំបង បើក​កិច្ចប្រជុំ​ពិនិត្យ វាយតម្លៃ​លើ​ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ

ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ឆ្នាំ​គោល​រៀងរាល់៥ឆ្នាំ​ម្ដង ដោយ​អនុលោម​តាម​បែបបទ នីតិវិធី និង​ទម្រង់​គំរូ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​កន្លងមក​បញ្ជី​សារពើ​ភណ្ឌ​ឆ្នាំ​គោល ធ្លាប់បាន​រៀបចំ​ចំនួន៣ដង​រួចមកហើយ គឺ​នៅ​ឆ្នាំ២០០៤ ឆ្នាំ២០០៩ និង​ឆ្នាំ២០១៤ ហើយ​សម្រាប់​ឆ្នាំ២០១៩ ជា​ឆ្នាំ​ដែល​ត្រូវ​រៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ឆ្នាំ​គោល​សាជាថ្មី។

រដ្ឋបាលខេត្ត​បាត់ដំបង បើក​កិច្ចប្រជុំ​ពិនិត្យ វាយតម្លៃ​លើ​ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ

ក្នុង​កិច្ចប្រជុំ​នេះ អភិបាលរង​ខេត្តបាត់ដំបង​លោក អ៊ុយ សុធាវី បានធ្វើ​ការជំរុញ​ដល់​អង្គភាព​នៅ​ថ្នាក់ក្រោម​ជាតិ​រួមមាន៖ រដ្ឋបាល​រាជា​នី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​មន្ទីរ​អង្គភាព​ជំនាញ​ក្នុង​រាជធានី​ខេត្ត ឱ្យ​រៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ឆ្នាំ​គោល (បញ្ជី​ឆ្នាំ២០១៩) ឱ្យបាន​រួចរាល់​ក្នុង​ឆ្នាំ២០២០នេះ ៕