សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រជុំ​រៀបចំ​ផែនការ និង​វិធានការ​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​ទី​ដ-១៩ នៅតាម​បណ្តា​រោងចក្រ-សហគ្រាស

ភ្នំពេញ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សន្យាថា​នឹង​រៀបចំ​ផែនការ ស្តីពី​វិធានការ​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​ទី​ដ-១៩ នៅតាម​បណ្តា​រោងចក្រ-សហគ្រាស​ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ ដើម្បី​ធានា​ឱ្យបាន​នូវ​សុខុមាលភាព សុវត្ថិភាព និង​ជីវភាព​របស់​បុគ្គលិក កម្មករ និយោជិត ព្រមទាំង​និរន្តរភាព​ផលិតកម្ម​របស់​រោងចក្រ-សហគ្រាស ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ផ្អែក​តាម​បទពិសោធន៍​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ ក្នុង​មូលដ្ឋាន​រោងចក្រ​មួយ​នៅ​រាជធានី​ភ្នំពេញ ដែលមាន​ការឆ្លង​បន្ត​រាយប៉ាយ ទៅក្នុង​រោងចក្រ-សហគ្រាស​មួយចំនួនទៀត គឺ​បណ្តាលមកពី​មូលហេតុចម្បងៗ រួមមាន៖

(១) ការ​ស្នាក់នៅ​របស់ បុគ្គលិក និង​កម្មករ-និយោជិត​ច្រើន​រោងចក្រ-សហគ្រាស ប្រមូលផ្តុំ​ក្នុងផ្ទះ​ជួល ឬ អគារ​ជួល​រួម​គា្ន។

(២) ការធ្វើដំណើរ​ដោយ​មធ្យោបាយ​រួម​របស់​បុគ្គលិក និង​កម្មករ និយោជិត ដែល​មិនមែន​បម្រើ​ការងារ​ក្នុង​រោងចក្រ-សហគ្រាស​តែមួយ។

(៣) ការទិញ​ម្ហូបអាហារ ពី​កន្លែង​លក់ដូរ​មិន​រៀបរយ ។

(៤) ការមិន​អនុវត្ត ឬ​អនុវត្តន៍​មិនបាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាដើម។

គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ២០២១ នៅ​រាជធានី​ភ្នំពេញ​មាន​រោងចក្រ​ចំនួន ៧៤៦មូលដ្ឋាន និង​ឧស្សាហកម្ម​ខ្នាតតូច-សិប្បកម្ម​មាន​ចំនួន ៤.៩៨៥មូលដ្ឋាន បាន​បង្កើត​ការងារ​ដោយផ្ទាល់​ចំនូ​ន ៤៧៦.៣៥៩នាក់ និង​ដោយ​ប្រយោល​ជាច្រើន​សែន​នាក់​ផ្សេងទៀត ហើយ​អនុគណៈកម្មាធិការ​វិនិយោគ​រាជធានី​ភ្នំពេញ បាន​ចុះបញ្ជី​ស្ថាពរ​ជូន​រោងចក្រ​វិនិយោគ​ចំនួន ៣៤មូលដ្ឋាន បន្ថែមទៀត។

ឈរលើ​មូលដ្ឋាន​ខាងលើនេះ បានបង្ហាញ​ឱ្យឃើញ​កាន់តែច្បាស់​អំពី​ភាពចាំបាច់ និង សារៈសំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​វិស័យនេះ។ ជាពិសេស​ស្ថិតក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ដើម្បី​បន្ត​អនុវត្តន៍​ប្រកបដោយ​ថាមភាព​នូវ​គោលនយោបាយ “ចំណង២ និង​ចុង​ខ្សែ៤ របស់​សម្តេច​អគ្គ​មហារ​សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​បុគ្គលិក និង​កម្មករ និយោជិត​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ៕

#អរគុណសន្តិភាព