រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី១៥ មិថុនា ដើម្បី​ពិនិត្យ​លក្ខណៈសម្បត្តិ​បេក្ខជន​ប្រធាន គ.ជ.ប ថ្មី ចំនួន​ពីររូប

ភ្នំពេញ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា​កម្ពុជា នឹង​បើក​កិច្ចប្រជុំ នៅ​ថ្ងៃ​អង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បី​ពិនិត្យ​លក្ខណៈសម្បត្តិ​បេក្ខជន២រូប ដែល​បានដាក់​ពាក្យ​ទៅកាន់​រដ្ឋសភា ដើម្បី​ស្នើ​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ជំនួស​លោក ស៊ិ​ក ប៊ុន​ហុក ដែល​លាលែង​ពី​តំណែង។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា មិនបាន​បង្ហាញ​អំពី​បង្ហាញ​អំពី​អត្តសញ្ញាណ​បេក្ខជន២រូប ដែល​ដាក់ពាក្យ​ស្នើ​ធ្វើជា​ប្រធាន គ.ជ.ប នេះ នៅឡើយ​ទេ ហើយ​លោក​បាន​អះអាងថា មាន​បេក្ខជន៤រូប​បានមក​ដាក់ពាក្យ ហើយ​ក្នុងនោះ២រូប​ខ្វះ​ឯកសារ ដែល​ពួកគេ​រៀបចំ​មិនបាន​ទាន់ពេលវេលា។

កាលពី​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានដាក់​ពាក្យ​លាលែង​ពី​តំណែង ដោយសារ​បញ្ហា​សុខភាព ខណៈដែល​លោក​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន គ.ជ.ប កាលពី​ឆ្នាំ២០១៥ ៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.