អភិបាលខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន១០០ គ្រួសារ

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ ឯកឧត្តម ហង្ស ស៊ីផា ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ លោក ជាម សុខ ប្រធាន​ក្រុមប្រឹក្សា​ក្រុង លោក ដុំ វណ្ណឌី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម និង​តំណាង​ក្រុមហ៊ុន Smart  បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ខ្វះខាត ចំនួន១០០គ្រួសារ មកពី២សង្កាត់ សង្កាត់​ភ្នៀ​ត៣០គ្រួសារ និង​សង្កាត់​កោះ​ពង​សត្វ ៧០គ្រួសារ នៅ​វត្ត​កោះ ក្នុង​សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ។

មានប្រសាសន៍​សំណេះសំណាល​ឱកាស​នោះ ឯកឧត្តម អ៊ុ រាត្រី បាន​គូសបញ្ជាក់ថា ក្នុងនាម​រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បាន​គិតគូរ​ដោះស្រាយ​បញ្ហា​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​នាពេល​កន្លងមក​តាមរ​យៈ​ការផ្តល់​អំណោយ​ស្បៀង​ឧបត្ថម្ភ បាន​ប្រមាណ ៥០០០គ្រួសារ មកហើយ ក្នុងដំណាក់កាល​នៃ​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ១៩ ព្រឹត្តិការណ៍​សហគមន៍ ។

រាជរដ្ឋាភិបាល​កម្ពុជា ក៍​ដូច​អាជ្ញាធរខេត្ត មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​មាន​បញ្ហា ដោយ​ការ​ដាច់​ស្បៀង​ហូបចុក​នោះឡើយ។អំណោយ​របស់​ក្រុមហ៊ុន Smart ឧបត្ថម្ភ​នាពេលនេះ ជាការ​ចូលរួមចំណែក​ដ៍​មាន​សារៈសំខាន់​របស់​វិស័យ​ឯកជន ដើម្បី​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​យើង ក្នុងដំណាក់កាល​នៃ​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ១៩ ។

ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុ រាត្រី  អភិបាលខេត្ត បាន​មានប្រសាសន៍​បន្តទៀតថា ជំងឺ​កូ​វីដ-១៩ កំពុង​រីក​រាលដាល​នៅលើ​សកលលោក ដែល​ក្នុងនោះ ប្រទេស​កម្ពុជា​ក៏​កំពុង​រងគ្រោះ​ផងដែរ។ ដូច្នេះ​ដើម្បី​ការពារ ទប់ស្កាត់ និង​បង្ការ​ការចម្លង​ជំងឺ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រក្សា​សុខភាព និង​រក្សា​អនាម័យ និង​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង​សុខា ភិ​បាល​និង​អនុវត្ត​ឲ្យ​បាន​តាម អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ៣ការពារ និង ៣កុំ៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.