សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តម អ៉ី​វ លាង អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ថ្នាក់មូលដ្ឋាន​ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង

ព្រៃវែង៖ នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី១២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៉ី​វ លាង អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ស្រុក​បាភ្នំ ខេត្តព្រៃវែង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ថ្នាក់មូលដ្ឋាន​ឃុំ​បឹង​ព្រះ និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ជា​អនុប្រធាន សមាជិក​ក្រុមការងារ​ឃុំ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និង​អ្នកពាក់ព័ន្ធ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

បន្ទាប់ពី​លោក​មេឃុំ ណុប ចឹក បានធ្វើការ​រាយការណ៍​សង្ខេប​ពី​សកម្មភាព​ការងារ​កន្លងមក ឯកឧត្តម​បាន​សំដែង​ការ​អរគុណ​ដល់​ក្រុមការងារ​ដែល​បាន​ខិតខំ​បំពេញការងារ​ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់​ក្នុងដំណាក់កាល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩ក្នុង​សហគមន៍។ ឯកឧត្តម​បាន​មានប្រសាសន៍​ណែនាំ​មួយចំនួន​ដល់​ក្រុមការងារ ត្រូវ​បន្ត​ផ្សព្វផ្សាយ​វិធានការ​ការពារ​ជំងឺ​កូ​វីដ១៩ ដោយ​អនុវត្ត៣កុំ-៣ការពារ និង​បំពេញការងារ​ត្រូវ​អនុវត្តតាម​គន្លង​ថ្មី​ក្នុង​បរិបទ​ជំងឺ​កូ​វីដ១៩ ត្រូវ​គ្រប់គ្រង​ឱ្យបាន​ច្បាស់លាស់​នូវ​លំហូ​ចូល​បងប្អូន​ដែល​បាន​វិល​ត្រលប់​ពី​បណ្តា​ខេត្តផ្សេងៗមក​ឃុំ​បឹង​ព្រះ បន្ត​ពង្រឹង​ការផ្តល់​សេវាសាធារណៈ​ឱ្យបាន​លឿន និង​កាន់​តែមាន​ប្រសិទ្ធភាព និង​បន្ត​គាំទ្រ​ការងារ​សង្គមកិច្ច។

បញ្ចប់​កិច្ចប្រជុំ​មក ឯកឧត្តម និង​ក្រុមការងារ​អញ្ជើញ​ចូលរួម​ពិធី​បុណ្យសព​លោក​មេភូមិ​តា​ម៉ៅ និង​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ ញាតិមិត្ត​បងប្អូន នៃ​សព សូម​បួងសួង​ឱ្យ​វិញ្ញាណក្ខន្ធ​លោក​មេភូមិ​ទៅកាន់​សុគតិភព។

បន្ទាប់មកទៀត ឯកឧត្តម និង​ក្រុមការងារ បាន​អញ្ជើញ​ពិនិត្យ​គម្រោង​សាងសង​ផ្លូវ​មួយ​ខ្សែ​ភ្ជាប់​ពី​ភូមិ​តា​ម៉ា​ទៅ​ភូមិ​ដី​ថុ​យ ដើម្បី​សម្រាល​ការលំបាក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ៕

#អរគុណសន្តិភាព