សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ សម្ដេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ដឹកនាំ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ ដោយផ្ទាល់

ភ្នំពេញ៖ នៅ​ល្ងាច​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចេញ​អនុក្រឹត្យ​កែសម្រួល​រចនាសម្ព័ន្ធ​ការងារ និង​របៀបរបប​ការងារ​នៃ​យន្តការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ ដោយ​សម្តេច​តេ​ជោ​ជា​ប្រធាន​ដឹកនាំ​ផ្ទាល់​លើ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

មាត្រា១ នៃ​អនុក្រឹត្យ​ខាងលើ បញ្ជាក់ថា អនុក្រឹត្យ​នេះ កំណត់​អំពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​គណៈ​កម្ម​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ សរសេរ​ជា​អក្សរ​កាត់​ថា គ.ប.ក. ដើម្បី​ជា​យន្តការ​ក្នុងការ​ប្រយុទ្ធ ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

សម្រាប់​សមាសភាព តួនាទី និង​ភារកិច្ច​របស់ គ.ប.ក. បើតាម​មាត្រា២ បន្ថែមថា សមាសភាព​របស់ គ.ប.ក. ដែល​បង្កើតឡើង​ដោយ​សេចក្តីសម្រេច​លេខ ២៩ សសរ ចុះ​ថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២០ របស់​រាជរដ្ឋាភិបាល ត្រូវបាន​កែសម្រួល​ដូចខាងក្រោម៖

១៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធាន

២៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អនុប្រធាន

៣៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អនុប្រធាន

៤៖ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន

៥៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អនុប្រធាន​ប្រចាំការ

៦៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អនុប្រធាន

៧៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សមាជិក

៨៖ រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​សមាជិក

៩៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​សមាជិក

១០៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​សមាជិក

១១៖ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​សមាជិក

១២៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​សមាជិក

១៣៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​សមាជិក

១៤៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​សមាជិក

១៥៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​សមាជិក

១៦៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សមាជិក

១៧៖ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​សមាជិក

១៨៖ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​សមាជិក

១៩៖ ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក

២០៖ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សមាជិក

២១៖ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ​សមាជិក

២២៖ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ​សមាជិក

២៣៖ រដ្ឋលេខាធិការ​ប្រចាំការ​ទីស្តីការគណៈរដ្ឋមន្ត្រី​សមាជិក

២៤៖ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ សមាជិក

២៥៖ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សមាជិក

២៦៖ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល មួយចំនួន​សមាជិក

២៧៖ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​សមាជិក

២៨៖ អគ្គស្នងការ​នគរបាល​ជាតិ​សមាជិក

២៩៖ មេបញ្ជាការ​កងទ័ពជើងគោក​សមាជិក

៣០៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សមាជិក

៣១៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត​សមាជិក៕

 

 

#អរគុណសន្តិភាព