សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ១៥០គ្រួសារ ស្ថិតក្នុង​សង្កាត់​រការ​ខ្ពស់ បានទទួល​អំណោយ​ពី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ក្រុង​តាខ្មៅ

ខេត្តកណ្តាល ៖ ដោយ​មើលឃើញ​ពី​ការលំបាក់ របស់​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ខ្វះ​ខាត់ ដោយ​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ-១៩ នៅ​ព្រឹក​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ក្រុង​តាខ្មៅ និង ឯកឧត្តម ខឹម សោភ័ណ ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​រការ​ខ្ពស់ ព្រមទាំង​អជ្ញាធរ​ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះសាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រក្រី ចំនួន ១៥0គ្រួសារ ស្ថិតនៅក្នុង​សង្កាត់រ​ការ​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ បានធ្វើការ​ពន្យល់​ណែនាំ និង​លើកទឹកចិត្ត ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ពី​ជំងឺ​កូ​វីដ-១៩ ដែលជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ ឲ្យ​បាន​គ្រប់ពេលវេលា ដោយ​ត្រូវខិតខំ​បន្ត​អនុវត្ត​វិធាន​អនាម័យ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បានល្អ​ប្រសើ សំដៅ​ការពារ​អាយុជីវិត​ខ្លួនឯង​ផ្ទាល់ ក្រុមគ្រួសារ និង​អ្នក​នៅ​ជុំវិញខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ ចូលក្នុង​សហគមន៍។

ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្ដម​បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង សូម​នាំគ្នា​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង ប្រឆាំង​ជំងឺ​កូ​វីដ-១៩ ឲ្យ​បានគ្រប់ៗគ្នា នៅតាម​ប​ណ្ឌ​ល​ចាក់​វ៉ាក់សាំង​នានា ដែល​នៅ​ជិត​មូលដ្ឋាន​ខ្លួន ត្រូវ​រស់នៅ​ប្រកបដោយ​អនាម័យ​ខ្ពស់ ត្រូវ​បន្ត​ការពាក់​ម៉ាស់ លាងដៃ​ជាមួយ​អាកុល ជែ​ល ឬ​សាប៊ូ រក្សា​គំលាត​សុ​វត្តិភាព និង​កុំទៅ​កន្លែង​ដែលមាន​មនុស្ស​អ៊ូអរ​ច្រើន។

ជាពិសេស ត្រូវ​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣កុំ និង៣ការពារ ឲ្យ​បានគ្រប់ៗគ្នា ដើម្បី​ជៀសផុត​ពី​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ។

ឯកឧត្ដម បាន​បញ្ជាក់ថា ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ-១៩ ទើប​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​ជាច្រើន បាន​ជួប​នូវ​ការខ្វះខាត ខណៈពេល​មិនអាច​ចេញទៅ​ប្រកបមុខរបរ​ណា​ឆ្ងាយ​ពី​លំនៅឋាន​ខ្លួន​បាន​ដូច​កាលពីមុន ហើយ​អំណោយ​ទាំងអស់​ខាងលើនេះ គ្រាន់តែ​អាចជួយ​សម្រាល​បន្ទុក​មួ​យ​រយៈពេល​ខ្លី​ប៉ុណ្ណោះ តែ​ទោះជា​យ៉ា​នេះ​ក្តី​ក៏​អាជ្ញាធរ​និង​ខិតខំ​គៀងគរ​រក​ជំនួយ​ពី​សប្បុរសជន​នានា ដើម្បី​ផ្តល់ជូន​នាពេលក្រោយៗ បន្តទៀត​ផងដែរ។

អំណោយ​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​ក្រក្រី ក្នុង​សង្កាត់​រការ​ខ្ពស់់ ចំនួន ១៥០គ្រួសារ គឺ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ១៥គីឡូ ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ១ដប មី ១កេស និង​ថវិកា ២ម៉ឺន​រៀល៕

#អរគុណសន្តិភាព