សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អភិបាលខេត្ត​កណ្តាល ចុះ​ត្រួតពិនិត្យ​ស្ថានភាព​បែរ​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​ទូកតូចៗ និង​សំណង់​មិន​រៀបរយ នៅតាម​ដង​ទន្លេមេគង្គ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ល្វាឯម ស្រុក​កៀនស្វាយ និង​ស្រុក​លើកដែក

ខេត្តកណ្តាល៖ អភិបាលខេត្ត​កណ្តាល ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ​ក្រុង-ស្រុក​តាម​ដង​ទន្លេ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្ដាល ត្រូវមាន​វិធានការ​អោយបាន​តឹងរឹង​ចំពោះ​ផ្ទះ​បណ្តែត​ទឹក បែរ​ត្រី ដែល​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ត្រូវ​ចាត់វិធានការ​តាម​និតិ​វិធី​ច្បាប់​ដោយ​គ្មាន​ការយោគយល់​ឡើយ។ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បែបនេះ ក្នុងឱកាស​ដែល​ឯកឧត្តម បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ​ស្ថានភាព​បែរ​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​ទូកតូចៗ និង​សំណង់​មិន​រៀបរយ នៅតាម​ដង​ទន្លេមេគង្គ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ល្វាឯម ស្រុក​កៀនស្វាយ និង​ស្រុក​លើកដែក ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ឯកឧត្តម​អភិបាលខេត្ត​បន្តថា អាជ្ញាធរ​ស្រុក​កៀនស្វាយ ស្រុក​ល្វាឯម ស្រុក​លើកដែក និង​ក្រុង-ស្រុក​ដទៃទៀត ដែលមាន​ភូមិសាស្ត្រ​ក្នុង​ខេត្តកណ្ដាល ត្រូវមាន​វិធានការ​អោយបាន​តឹងរឹង​ចំពោះ​ផ្ទះ​បណ្តែត​ទឹក បែរ​ត្រី ដែល​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ត្រូវ​ចាត់វិធានការ​តាម​និតិ​វិធី​ច្បាប់​ដោយ​គ្មាន​ការយោគយល់​ឡើយ។ ទន្ទឹមនឹងនោះ​អាជ្ញាធរ​ក្រុង-ស្រុក​ទាំងអស់​ត្រូវ​ចាត់​អោយមាន​កងកម្លាំង​យាមល្បាត​គ្រប់ពេលវេលា និង​ហាម​មិនឱ្យ​មាន​បែរ​ត្រី ផ្ទះ​បណ្តែត​ទឹក​ចូល​ចត​ក្នុង​មូលដ្ឋាន​ខ្លួន​ជាដាច់ខាត ហើយ​ត្រូវ​គ្រប់គ្រង​ស្ថិតិ បែរ​ត្រី ផ្ទះ​បណ្តែត​ទឹក ទាំងចាស់​ទាំងថ្មី​អោយបាន​ច្បាស់លាស់ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដង​ទន្លេ សំរួល​ដល់​ផ្លូវ​នាវាចរ  និង​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី  ជៀសវៀង​ការ​ខូ​ខាត់​ធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុលបរិស្ថាន និង​ប៉ះពាល់ ដល់​សោភ័ណភាព និង​សុខភាព របស់​ប្រជាពលរដ្ឋ ដែល​បាន​ប្រើប្រាស់​ទឹក​ក្នុង​ទន្លេ​ផងដែរ៕

#អរគុណសន្តិភាព