លោក Biden អញ្ជើញ​មកដល់​ប៊ែ​ល​ហ្ស៊ិ​ក​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ណា​តូ

បរទេស៖ យោងតាម​ការចេញផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ឲ្យ​ដឹងថា​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បានធ្វើ​ដំណើរ​មកដល់​ទីក្រុង​ប្រ៊ូ​ស៊ែ​លហើយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ដើម្បី​ត្រៀម​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​អង្គការ​ណា​តូ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា​ទស្សនកិច្ច​រយៈពេល២ថ្ងៃ​នឹងត្រូវ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​សំណាក់​មេដឹកនាំ​មកពី​អង្គការ​ណា​តូ​និង​សម្ព័ន្ធមិត្ត​របស់​សហភាព​អ៊ឺរ៉ុប​ផងដែរ។

ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​គេ​ដឹងថា​គឺជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​បរទេស​ចាប់​តាំងតែ​ពី​ពេល​លោក​បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​រួច​និង​គឺ​បន្ទាប់ពី​បានធ្វើ​ដំណើរ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំG7នៅ​ប្រទេស​អង់គ្លេស​រួចមក ។

គួរ​ឲ្យ​ដឹង​ដែរ​ថា​នាយករដ្ឋមន្ត្រី​ប៊ែ​ល​ហ្ស៊ិ​កលោក Alexander De Crooបានមក​ទទួល​ស្វាគមន៍​លោក Biden ដោយផ្ទាល់​ខណៈដែល​មេដឹកនាំ​ប្រទេស​ប្រមាណ​ជា២៨នាក់​ទៀត​នឹង​បន្តធ្វើ​ដំណើរ​មកដល់​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​ផងដែរ៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.