សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្តេច​តេ​ជោ ប្រកាស​រកឃើញ បុគ្គល​ដែល​បាន​ចាក់​វ៉ាក់សាំង​ទី៣លាន

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ប្រកាស​រកឃើញ​បុគ្គល​ដែល​បាន​ចាក់​វ៉ាក់សាំង​ទី៣លាន គឺ​ប្អូនស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​រស់នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ខេត្តកណ្តាល។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​មានប្រសាសន៍ថា  គិត​ត្រឹម​ល្ងាច​ថ្ងៃ១៤ ខែ មិថុនា ២០២១ នេះ យើង​ចាក់​វ៉ាក់សាំង​បាន​ជាង៣លាន​នាក់។ ក្នុងនោះ​យើង​បាន​រកឃើញ​បុគ្គល​ដែល​បាន​ចាក់​វ៉ាក់សាំង​ទី៣លាន គឺ​ប្អូនស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​រស់នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ខេត្តកណ្តាល។

ដូចមុនៗដែរ សម្រាប់​មនុស្ស​ទី១លាន មនុស្ស​ទី២លាន ប្អូនស្រី ស៊ុ សំអឿន នឹង​ទទួលបាន​ជំនួយ​ឧបត្ថម្ភ​នូវ​ទឹកប្រាក់​ចំនួន១០លាន​រៀល​ដែល លោកជំទាវ ឱ វណ្ណឌី​ន នឹង​យកទៅ​ជូន​ផ្ទាល់​នា​ថ្ងៃ

ស្អែក។

បើតាម សម្តេច​តេ​ជោ ហ៊ុន សែន កម្ពុជា សម្រេចបាន​នូវ​ការចាក់​វ៉ាក់សាំង​ចំនួន៣០ភាគរយ​នៃ​ចំនួន​ដែល​ត្រូវ​ចាក់ ដែល​នេះ​ជា​ជោគជ័យ​ដ៏​ធំ​ក្នុង​ដំណើរ​ឆ្ពោះទៅរក​គោលដៅ១០លាន​នាក់​ដែល​ត្រូវ​ចាក់៕

#អរគុណសន្តិភាព