ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា នៅក្នុងខែឧសភា ឆ្នាំ២០២១ បានទទួលថវិកាបរិច្ចាគសរុបចំនួន ១០៤ ៤០៩ ៥០០រៀល និង ៣៦ ២២០ដុល្លារអាមេរិក ពីសប្បុរសជនសរុប ៤ ៩៤៧ រូប ដែលរួមមានសមាជិកគាំទ្រ ២ ៨៥៨ រូប និងសប្បុរសជនផ្សេងៗ ២ ០៨៩ រូប។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសប្បុរសជនទាំងអស់ ចំពោះការបន្តគាំទ្រ និងបរិច្ចាគថវិកា ដើម្បីរួមគ្នាទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង០៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារក នៅកម្ពុជា ទោះបីជាពិភពលោកទាំងមូល ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងទទួលរងផលប៉ះពាល់អវិជ្ជមាន ពីការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។

#អរគុណសន្តិភាព