សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

កម្ពុ​ជាមាន​ភ្ញៀវទេសចរ៧ម៉ឺន​នាក់​នៅ​ចុង​សប្តាហ៍​ទី២នៃ​ខែមិថុនា​នេះ

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឱ្យដឹង​កាលពី​ថ្ងៃទី១៤ ខែមិថុនា​ថា នៅ​ចុង​សប្តាហ៍​ទី២នៃ​ខែមិថុនា​នេះ គឺ​ចាប់ពី​ថ្ងៃទី១២ ដល់ ១៣ ខែមិថុនា នៅ​ទូទាំងប្រទេស​កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​សរុប ៧០,៨៧១នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៧០,១១៧នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៧៥៤ នាក់។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

គោលដៅ​ទេសចរណ៍សំខាន់ៗប្រចាំ​សប្តាហ៍​ទី២ រួមមាន៖

* រាជធានី​ភ្នំពេញ៖ ១៤, ៣៧៨ នាក់

* ខេត្តកំពង់ស្ពឺ ៖ ១០,៥១៥ នាក់

* ខេត្តកំពត៖ ៧,៨៤៩ នាក់

* ខេត្ត​ព្រះសីហនុ៖ ៧,០៧៩ នាក់

* ខេត្តបាត់ដំបង ៖ ៦,៧៩៤ នាក់

* ខេត្តកណ្តាល៖ ៤,២០៨ នាក់

ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា ចំនួន​នេះ​មានការ​ថយចុះ​ប្រមាណ ៩.៥៩% ធៀប​នឹង​សប្តាហ៍​កន្លងមក ហើយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ខែមិថុនា ឆ្នាំ២០២០ គឺ​ថយចុះ​ប្រមាណ ៥០.៦៩%។ ការកើនឡើង​នៃ​ជំងឺ​កូ​វីដ-១៩ នៅតាម​តំបន់ខ្លះៗនៃ​រាជធានី​ខេត្ត​មួយចំនួន បានធ្វើ​ឲ្យ​មានការ​ថយចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ ធៀប​នឹង​ក្នុង​សប្តាហ៍​កន្លងមក ហើយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ខេត្ត បាន​បង្កើន​ការ​ក្រើនរំលឹក​ដល់​ភ្ញៀវទេសចរ និង​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព នៅ​គ្រប់​គោលដៅ​ទេសចរណ៍ និង​មូលដ្ឋាន​អាជីវកម្ម ពិសេស​ការអនុវត្ត​វិធានការ «៣ កុំ» និង «៣ ការពារ»។

ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែមថា ដោយឡែក​សម្រាប់​តំបន់​ទេសចរណ៍​អេកូ​ទេសចរណ៍ និង​ទេសចរណ៍ធម្មជាតិ ដូចជា​គីរីរម្យ ភ្នំ​ខ្នង​ផ្សារ ភ្នំ​ឱ​រ៉ា​ល់ និង​គោលដៅ​ទេសចរណ៍​ខេត្ត​តំបន់ឆ្នេរ នៅតែ​ជា​គោលដៅ​ដែលមាន​ភាព​ទាក់ទាញ និង​ទ្រទ្រង់​ចលនា​ទេសចរណ៍​ផ្ទៃក្នុង៕

#អរគុណសន្តិភាព